ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះ ២ ដុល្លារ ពេលបិទការជួញដូរ
តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះ ២ ដុល្លារ ពេលបិទការជួញដូរកាលពីថ្ងៃសុក្រ ដោយសារតែលទ្ធភាពនៃការបង្កើនផលិតកម្មប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) និងកង្វល់ពីកម្សោយការងារនៅសហរដ្ឋអាមេរិក ដែលអាចប៉ះពាល់ដល់កំណើន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានបិទការជួញដូរនៅតម្លៃ ៦៩,៦៧ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះ ២,០៣ ដុល្លារ ឬ ២,៨៣ ភាគរយ។ ចំណែកឯប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) បានបិទការជួញដូរនៅតម្លៃ ៦៧,៣៣ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះ ១,៩៣ ដុល្លារ ឬ ២,៧៩ ភាគរយ។
យ៉ាងណាមិញ ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បានកើនឡើងជិត ៦ ភាគរយ ខណៈតម្លៃប្រេងម៉ាក WTI បានកើនឡើង ៦,២៩ ភាគរយ។
ប៉ុន្តែ ការធ្លាក់ចុះនៅថ្ងៃសុក្រ កើតឡើងក្រោយប្រភពដែលដឹងពីការប្រជុំរបស់ OPEC+ បាននិយាយថា សមាជិកប្លុក អាចឈានដល់កិច្ចព្រមព្រៀងនៅថ្ងៃអាទិត្យ ដើម្បីបង្កើនផលិតកម្ម ៥៤៨ ០០០ បារ៉ែល/ថ្ងៃ នៅខែកញ្ញា។ ជាមួយគ្នានោះ ក្រសួងការងារសហរដ្ឋអាមេរិកឯណោះវិញ បាននិយាយថា សហរដ្ឋអាមេរិកបានបន្ថែមការងារថ្មី ចំនួន ៧៣ ០០០ នៅក្នុងខែកក្កដា ដោយទាបជាងការព្យាកររបស់អ្នកសេដ្ឋកិច្ច ហើយបង្កើនអត្រាអត់ការងារធ្វើជាតិដល់ ៤,២ ភាគរយ ពី ៤,១ ភាគរយ។ នេះបង្ហាញពីភាពមិនអំណោយផលនៃសេដ្ឋកិច្ច ដែលអាចប៉ះពាល់ដល់តម្រូវការប្រេង។
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


