ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិថយចុះមកវិញ ក្រោម ១១០ ដុល្លារ/បារ៉ែល
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះវិញក្រោម ១១០ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរប្រចាំសប្ដាហ៍នៅថ្ងៃសុក្រ បន្ទាប់ពីអ៊ីរ៉ង់ដាក់សំណើថ្មីមួយសម្រាប់កិច្ចចរចាសន្ដិភាព ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា វាមិនទាន់ល្អគ្រប់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Barron’s។

តម្លៃប្រេងអន្តរជាតិម៉ាក Brent បានធ្លាក់ចុះ ២,២៣ ដុល្លារ ឬ ២,០២% ដល់ ១០៨,២ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរនៅថ្ងៃសុក្រ ខណៈតម្លៃប្រេងអាមេរិក WTI បានធ្លាក់ចុះ ៣,១៣ ដុល្លារ ឬ ២,៩៨% ដល់ ១០១,៩ ដុល្លារ/បារ៉ែល។
តម្លៃប្រេងអន្តរជាតិទាំង២ បានជួញដូរក្នុងរង្វង់លើស ១១០ ដុល្លារ/បារ៉ែល ប៉ុន្មានថ្ងៃមកហើយ ក្រោយមានសញ្ញាថា ការវាយប្រហារគ្នាដោយយោធារវាងអ៊ីរ៉ង់ និងអាមេរិក អាចផ្ទុះឡើងជាថ្មី ទោះបីជាបទឈប់បាញ់ក្ដី។ នៅថ្ងៃពុធ តម្លៃប្រេង Brent បានហក់ឡើងលើស ១២០ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០២២។
យ៉ាងណាមិញ អ្នកវិភាគនៅតែនិយាយថា តម្លៃប្រេងស្ថិតនៅក្នុងអស្ថិរភាពដោយឡើងចុះប្រចាំថ្ងៃអាស្រ័យលើការវិវត្តនៃជម្លោះអាមេរិក និងអ៊ីរ៉ង់។
កាលពីថ្ងៃសុក្រ សារព័ត៌មានរដ្ឋអ៊ីរ៉ង់បានផ្សាយថា អ៊ីរ៉ង់បានផ្ញើសំណើចរចាទៅអាមេរិកទៅក្រុមអ្នកសម្របសម្រួលនៅប៉ាគីស្ថាន យ៉ាងណាមិញ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់អ្នកកាសែតក្រៅសេតវិមាននៅរសៀលថ្ងៃសុក្រថា លោកមិនសប្បាយចិត្តនឹងការសំណើនោះទេ។
លោក ត្រាំ ក៏បានលើកឡើងផងដែរថា ការមិនចុះសម្រុងគ្នាក្នុងថ្នាក់ដឹកនាំអ៊ីរ៉ង់ ធ្វើឱ្យការចរចាជាមួយអាមេរិកមានភាពស្មុគស្មាញ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៩ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


