Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះគំហុកនា​រសៀលថ្ងៃពុធនេះ ទៅក្បែរ ១០០ ដុល្លារ/បារ៉ែល

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះគំហុកទៅក្បែរ ១០០ ដុល្លារ/បារ៉ែល សម្រាប់ការជួញដូរនៅរសៀលថ្ងៃពុធនេះ ចំពេលដែល​វិនិយោគិនសង្ឃឹមពី​លទ្ធភាព​បើកឡើងវិញនៃលំហូរប្រេងពីមជ្ឈិមបូព៌ា ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញសញ្ញានៃលទ្ធភាពសម្រេចបាន​កិច្ចព្រមព្រៀងបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់។ នេះ​បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មា​នរ៉យទ័រ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅ ម៉ាក Brent បាន​ធ្លាក់ចុះ ៦,៧០ ដុល្លារ ឬ ៦,១% មកត្រឹម ១០៣,១៧ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៤​ រសៀល ថ្ងៃពុធ នៅកម្ពុជា ខណៈតម្លៃប្រេងអាមេរិក WTI វិញ បាន​ធ្លាក់ចុះ ៦,៧៧ ដុល្លារ​ ឬ ៦,៦% មកនៅត្រឹម ៩៥,៥០ ដុល្លារ/បារ៉ែល។ ​

តម្លៃប្រេងបាន​ហក់ឡើងជាបន្តបន្ទាប់ដោយសារតែការបិទច្រកហ័មូហ្ស និងភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិក ដោយតម្លៃប្រេង Brent បាន​កើនឡើងលើស ១២០ ដុល្លារ/បារ៉ែល កាលពីសប្ដាហ៍មុន ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីខែកក្កដា ឆ្នាំ ២០២២។

យ៉ាងណាមិញ តម្លៃប្រេងបាន​ធ្លាក់ចុះ ២​ ថ្ងៃចុងក្រោយនេះ ដោយ​មាន​សញ្ញាពីភាពស្រាកស្រាន្តនៃជម្លោះអាមេរិក និងអ៊ីរ៉ង់។ លោក ត្រាំ បាននិយាយនៅ​ថ្ងៃអង្គារថា ​អាមេរិកនឹងផ្អាកប្រតិបត្តិការ​អមដំណើរកប៉ាល់ឆ្លងកាត់ច្រក​ហ័រមូហ្សមួយរយៈពេលខ្លី ពីព្រោះការចរចាជាមួយអ៊ីរ៉ង់កំពុងមានវឌ្ឍនភាព។ ប៉ុន្តែលោកមិនបាន​ផ្ដល់ព័ត៌មាន​លម្អិតនោះទេ ខណៈថា ​កងទ័ពជើងទឹក​អាមេរិកនឹង​បន្តបិទខ្ទប់​កំពង់ផែអ៊ីរ៉ង់។

អ៊ីរ៉ង់ឯណោះវិញបាននិយាយថា ខ្លួននឹងទទួលយកតែកិច្ចព្រមព្រៀង «ដែលស្មើភាពគ្នា និងទូលំទូលាយ» តែប៉ុណ្ណោះ ​​ប៉ុន្តែមិនបាន​ប្រតិកម្មយ៉ាងណា ទៅនឹងការផ្អាកប្រតិបត្តិការ​អមដំណើរកប៉ាល់របស់អាមេរិក។

យ៉ាងណាក៏ដោយ អ្នកជំនាញនៅតែមើលឃើញថា តម្លៃប្រេងនៅតែបន្តប្រែប្រួលខ្លាំងលើទីផ្សារ នៅពេលដែលជម្លោះអាមេរិក និងអ៊ីរ៉ង់នៅមិនទាន់ចប់ដាច់ស្រាច់ ហើយច្រកហ័រមូហ្សនៅតែបន្តបិទខ្ទប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម