ព័ត៌មានអន្ដរជាតិ
វៀតណាមស្នើដាក់ពន្ធ ១០-២០% លើប្រាក់ចំណេញអចលនទ្រព្យ
ក្រសួងហិរញ្ញវត្ថុវៀតណាម បានស្នើឱ្យមានរបបកំណត់ពន្ធថ្មី ដែលនឹងដាក់ពន្ធចន្លោះពី ១០-២០ ភាគរយ លើប្រាក់ចំណេញពីអចលនទ្រព្យ ដោយបង្កើនជាក្ដីបារម្ភក្នុងចំណោមវិនិយោគិន និងអ្នកជំនាញ ដែលព្រមានថា គោលនយោបាយនេះអាចប៉ះពាល់ចំណូល ធ្វើឱ្យទីផ្សារបន្ទាប់បន្សំជាប់គាំង និងពន្យឺតនៃស្ទុះងើបឡើងវិញនៃវិស័យអចលនទ្រព្យនៅវៀតណាម។

កាសែត Viet Nam News បានរាយការណ៍ កាលពីចុងសប្ដាហ៍ថា ក្រោមសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន សំណើថ្មីនឹងជំនួសពន្ធបច្ចុប្បន្ន ២ ភាគរយ លើតម្លៃលក់អចលនទ្រព្យ ដោយដាក់មកវិញនូវពន្ធ ២០ ភាគរយ លើប្រាក់ចំណេញជាក់ស្តែង (គិតតាមតម្លៃលក់បន្ត ដក តម្លៃទិញដើម និងការចំណាយពាក់ព័ន្ធផ្សេងៗ)។
ពន្ធ ដែលបានស្នើឡើងមានគោលបំណងរារាំង «ការទិញទុក ដើម្បីលក់រកប្រាក់ចំណេញ» (Speculation) និងបង្កើនភាពស្មើគ្នាដល់ប្រព័ន្ធពន្ធ។
យ៉ាងណាមិញ សំណើដដែលរងនូវការរិះគន់ដែលថា វាអាចបង្កើតផលវិបាកដោយអចេតនា ជាពិសេសក្នុងទីផ្សារអចលនទ្រព្យ ដែលកំពុងតែងើបឡើងពីការធ្លាក់ចុះនាពេលកន្លងមក៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


