សេដ្ឋកិច្ច
តម្លៃមាសមាននិន្នាការធ្លាក់ចុះ នៅថ្ងៃអង្គារនេះ
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានលើកឡើងថា ហាងឆេងមាសបានបន្តធ្លាក់ចុះនៅថ្ងៃអង្គារនេះមកនៅតម្លៃ ៤ ០១៥ ដុល្លារក្នុងមួយតម្លឹង ដោយសារតែមានការបញ្ជាលក់ច្រើន ខណៈសម្ពាធពន្ធរបស់សហរដ្ឋអាមេរិកបានថមថយ។សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០២ ដុល្លារក្នុងមួយជី។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានប្រាប់ឱ្យដឹងថា មិនមានកត្តាធំដុំដែលធ្វើឱ្យមាសប្រែប្រួលនោះទេ ប៉ុន្តែតាមបែបបច្ចេកទេស មាសបានទម្លាក់ខ្លួនចុះមកវិញ បន្ទាប់ពីហក់ឡើងខ្ពស់បំផុតដល់ ៤ ០៩៨ ដុល្លារ ក្នុងមួយតម្លឹង កាលពីដើមខែសីហានេះ។
លោក ឡុង សំណាង បានបន្ថែមថា មានរឿងមួយចំនួន ដែលមាសបានធ្លាក់ចុះ ដោយសារតែការបញ្ជាលក់ច្រើននៅតាមគេហៈទំព័រជាច្រើន ប៉ុន្តែវាមិនមែនជាការបញ្ជាលក់តាមទ្រង់ទា្រយធំៗ លក្ខណៈជាធនាគារប្រចាំប្រទេសនីមួយៗ ឬក៏វិនិយោគិនធំៗទេ ពោលគឺជាអតិថិជនទូទៅដែលគាត់បញ្ជាលក់យកចំណេញ ដែលធ្វើឱ្យមាសធ្លាក់ចុះ។

លោក ឡុង សំណា យល់ឃើញថា៖ «ពាក់ព័ន្ធនឹងសម្ពាធពន្ធរបស់សហរដ្ឋអាមេរិក មួយរយៈនេះ លោក ដូណាល់ ត្រាំ ហាក់ដូចជាបន្ធូរបន្ថយ ឬមិនសូវមានឥទ្ធិពលគាបសង្កត់ទៅលើបណ្ដាប្រទេសមួយចំនួន នៅប៉ែកអាស៊ី និងអឺរ៉ុប មិនដូចពេលដំបូង ដែលតម្រូវឱ្យប្រទេសទាំងអស់ទៅចរចានៅអាមេរិក អញ្ចឹងគាត់ដូចជាតម្លាក់ដៃបន្តិច ដែលធ្វើឱ្យសម្ពាធពន្ធធូរថយ»។
លោក ដូណាល់ ត្រាំ ប្រហែលងាកមកធ្វើឱ្យសេដ្ឋកិច្ចពិភពលោកឱ្យកាន់តែប្រសើរឡើង ខណៈបណ្ដាប្រទេសមួយចំនួន តែងតែលើកសរសើរលោក ពីសន្តិភាព ដែលជាឱកាសឱ្យបណ្ដាប្រទេសមួយចំនួនធ្វើការចរចាកាន់តែស្រួល។
បើតាមលោក ឡុង សំណាង រយៈពេលខ្លី តម្លៃមាសនឹងធ្លាក់ចុះ ប៉ុន្តែនៅអំឡុងខែ តុលា រហូតដល់ដំណាច់ឆ្នាំ ២០២៥ តម្លៃមាសនឹងអាចងើបឡើងវិញ ដោយសារការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក នៅពេលដែលសេដ្ឋកិច្ចល្អប្រសើរឡើង៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


