សេដ្ឋកិច្ច
តម្លៃមាសធ្លាក់ចុះក្រោម ៥ ពាន់ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបានធ្លាក់ចុះវិញពោលគឺនៅតម្លៃក្រោម ៥ ពាន់ដុល្លារ (៤៩៤០) ក្នុងមួយតម្លឹង នៅថ្ងៃពុធ ទី ២៤ មិថុនា ២០២៦ ដោយសារតែកម្លាំងនៃប្រាក់ដុល្លារ និងគោលនយោបាយគាំទ្ររបស់ធនាគារកណ្ដាលអាមេរិក។

លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ មានប្រសាសន៍ថា តម្លៃមាសធ្លាក់ចុះ ដោយសារតែគោលនយោបាយរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក។
លោកបញ្ជាក់ថា គោលនយោបាយរបស់លោក Kevin Warsh ខុសពីលោក Jerome Powell ដែលគោលនយោបាយរបស់គាត់គឺធ្វើឱ្យតម្លៃមាស ងាយស្រួលនឹងឡើង ចំណែកឯ លោក Kevin ដាក់គោលនយោបាយមក គាត់ចង់ឱ្យអតិផរណាចុះនៅត្រឹម ២% ខណៈបច្ចុប្បន្ននៅ ៤% ហើយពេលដែលអតិផរណាចុះដល់ ២% គាត់នឹងដំឡើងអត្រាការប្រាក់។
លោកបន្ថែមថា កត្តាទាំងនេះធ្វើឱ្យប្រាក់ដុល្លារកើនឡើង រុញច្រានឱ្យតម្លៃមាសធ្លាក់ចុះ ហើយថា ប្រសិនបើធនាគារកណ្ដាលដំឡើងអត្រាការប្រាក់ តម្លៃមាសនឹងបន្តតធ្លាក់ចុះទៀត។

លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities យល់ឃើញថា តម្លៃហាងឆេងមាសបន្តធ្លាក់ចុះ បន្ទាប់ពីមានព័ត៌មានពាក់ព័ន្ធនឹងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក ខណៈអាមេរិកបន្តរក្សាការប្រាក់ ៣.៧៥% ដដែល។
លោក ឡុង សំណាងលើកឡើងថា៖ «ការដែលអាមេរិករក្សាអត្រាការប្រាក់ដដែល ដោយសារតែអត្រាការប្រាក់ខ្ពស់ហើយ មិនចាំបាច់ដំឡើងក៏បាន ដុល្លារល្អហើយ មិនបាច់ចាំដំឡើងក៏បានដែរ ស្ថិតក្នុងកាលៈទេសៈនេះ ចំណុចដែករក្សាអត្រការប្រាក់នៅដដែល គឺដុល្លារល្អបាត់ហើយ ខណៈសន្ទុះប្រាក់ដុល្លារខ្លាំង រុញច្រានឱ្យមាសថមថយ»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


