Connect with us

សេដ្ឋកិច្ច

​តម្លៃហាងឆេងមាស ​ដាំក្បាល​ចុះនៅជាង ​៤ ​ពាន់ដុល្លារ ​ក្នុងមួយតមឹ្លង​

បានផុស

នៅ

តម្លៃ​ហាង​ឆេង​មាស​បន្ត​ដាំក្បាល​ចុះនៅ​ ៤៧៨០ ​ដុល្លារ ​ក្នុងមួយតម្លឹង ​នៅថ្ងៃព្រហស្បតិ៍នេះ ​ដោយ​សារ​តែរងសម្ពាធពីប្រាក់ដុល្លារ​ និងស្ថានភាពសេដ្ឋកិច្ច​​​របស់​សហរដ្ឋអា​មេរិកល្អ​ប្រសើរ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃក្រុមហ៊ុន ​PP Link securities ​មានប្រសាសន៍ថា តម្លៃ​មាស​ប្រែប្រួលឡើងចុះ ​ដោយសារតែតម្រូវការប្រាក់ដុល្លារ ​និង​គោលនយោបាយ​ហិរញ្ញវត្ថុ​នៅ​លើ​ពិភពលោក។​

លោក ឡុង សំណាង ​យល់ឃើញថា៖ «លោក​ Kevin Warsh ប្រធានធនាគារកណ្ដាលអាមេរិកថ្មី ចង់ដំឡើងអត្រាការប្រាក់ ដោយសារទំនិញនៅសហរដ្ឋអាមេរិកមានការកើនឡើងខ្លាំង ដោយសារជាប់ពន្ធ ឬក៏បញ្ហាមួយចំនួន ធ្វើឱ្យអត្រាអតិផរណាអាចកើតឡើង គេការពារការកើនឡើងអតិផរណា​ គេនឹងដំឡើងអត្រាការប្រាក់ ប៉ុន្តែចំណុចហ្នឹងបើដំឡើងមែន មាសនឹងធ្លាក់ចុះ»។

លោក ឡុង សំណាង បញ្ជាក់ថា ប្រសិនបើដំឡើងអត្រាការប្រាក់ហើយ មាសមិនធ្លាក់ចុះទៀត អាចនឹងមានការអន្តរាគមរបស់លោក ដូណាល់ ត្រាំ ដោយសារលោកមិនចង់ឱ្យមានការដំឡើងអត្រាការប្រាក់ ដែលធ្វើឱ្យមានឱនភាពនៃការវិនិយោគ។

​លោក​ឧកញ៉ា ចិន សំណាង ​ថៅកែហាងពេជ្រ​ CSNJ ​មានប្រសាសន៍ថា​​ តម្លៃមាសធ្លាក់ចុះ ​ដោយ​សារ​តែ​គោលនយោបាយ​របស់​លោក​ Kevin Warsh​ ខុសពីលោក ​Jerome Powell​ ដែល​គោល​នយោ​បាយ​របស់គាត់​គឺធ្វើ​ឱ្យ​តម្លៃ​មាស ​ងាយស្រួលនឹងឡើង​ ចំណែកឯ លោក Kevin ​ដាក់​គោល​នយោ​បាយ​មក ​គាត់ចង់​ឱ្យ​អតិផរ​ណា​ចុះ​នៅ​ត្រឹម​ ២% ​ខណៈ​បច្ចុប្បន្ន​នៅ​ ៤% ហើយ​ពេល​ដែល​អតិផរ​ណា​ចុះដល់ ២% ​គាត់​នឹង​ដំឡើង​អត្រា​ការ​ប្រាក់។ លោក​បន្ថែមថា ​ប្រសិន​បើធនា​គារកណ្ដាលដំឡើងអត្រាការប្រាក់​ តម្លៃមាសនឹង​បន្តតធ្លាក់​ចុះ​ទៀត​។

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២៦ មិថុនា ២០២៦ តម្លៃហាងឆេងមាសក្នុងស្រុកនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញ ៤៨៤ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម