សេដ្ឋកិច្ច
ប្រធានសហ័ពន្ធស្រូវអង្ករ ប្តេជ្ញានាំចេញអង្ករឱ្យបាន ១ លានតោនទៅកាន់ទីផ្សារ ក្នុងអាណត្តិ ២០២៥-២០២៨
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថ្មី លោក ឧកញ៉ា ឡាយ ឈុនហួរ បានប្ដេជ្ញាក្នុងការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឱ្យបាន ១ លានតោន ក្នុងអាណត្តិទី៥ ២០២៥-២០២៨ នេះ ជាមួយនឹងការបង្កើនការនាំចេញ និងពង្រីកទីផ្សារថ្មី។

ថ្លែងប្រាប់«កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធទៅនិងផែនការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារឱ្យបានកាន់តែច្រើន និងទូលំទូលាយ លោក ឧកញ៉ា ឡាយ ឈុនហួរ បានគូសបញ្ជាក់ថា គោលដៅរបស់សហព័ន្ធស្រូវអង្ករកម្ពុជា គឺនៅតែបន្តក្នុងការជំរុញការនាំចេញអង្កររបស់កម្ពុជាយើងទៅកាន់ទីផ្សារឱ្យបាន ១ លានតោន ក្នុងអាណត្តិទី៥ នេះ។
លោក ឧកញ៉ា បានបញ្ជាក់ថា «បច្ចុប្បន្នសហព័ន្ធស្រូវអង្ករកម្ពុជា បាននឹងកំពុងសិក្សានូវទីផ្សារថ្មីៗបន្ថែមទៀតក្នុងការនាំចេញអង្ករ ក៏ដូចជាការពង្រឹងនូវសមត្ថភាពបន្ថែមនៅក្នុងការនាំចេញ»។
ក្នុងការដាក់ចេញនូវគោលដៅក្នុងការនាំចេញអង្ករនេះដែរ ក្នុងនាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថ្មី លោក ឧកញ៉ា ឡាយ ឈុនហួរ ជឿជាក់ថា នៅក្នុងអាណត្តិទី៥ ២០២៥-២០២៨ នេះ គឺសហព័ន្ធនឹងអាចសម្រេចបាននូវគោលដៅនាំចេញអង្ករឱ្យបាន ១ លានតោននេះ។

សូមជម្រាបថា ក្នុងនាមជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថ្មី នៅក្នុងអាណត្តិទី៥ ឆ្នាំ២០២៥-២០២៨ លោក ឧកញ៉ា ឡាយ ឈុនហួរ បានដាក់ចេញនូវគោលដៅជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទៅផ្សារធ្វើយ៉ាងណាឱ្យបាន ១ លានតោន។
លោកឧកញ៉ា បានបេ្ដជ្ញាជួយប្រជាកសិករ នឹងកាត់បន្ថយថ្លៃផលិតកម្ម តាមរយៈការពង្រឹង និងពង្រីកខ្សែក្រវាត់ផ្គត់ផ្គង់ ទីផ្សារនាំចេញ ការកាត់បន្ថយថ្លៃដើមផលិតនៅក្នុងវិស័យកសិកម្ម។ ក្នុងនោះដែរ លោកឧកញ៉ា ក៏បានដាក់គោលដៅ ដោយជំរុញការនាំចេញឱ្យបាន ១ លានតោន សម្រាប់អាណត្តថ្មីរបស់លោកក្នុងឆ្នាំ២០២៥-២០២៨ នេះផងដែរ។
ទន្ទឹមនេះ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានមានប្រសាសន៍ថា វិស័យស្រូវអង្ករពិតជាបានចូលរួមចំណែកផ្តល់ជាតម្លៃបន្ថែម ក្នុងការគាំទ្រទៅលើវិស័យមួយចំនួនផ្សេងទៀត ដូចជា វិស័យកសិ-ឧស្សាហកម្មកែច្នៃ ចំណីអាហារ, វិស័យចិញ្ចឹមសត្វ, និងវិស័យថាមពល ។

ជាក់ស្តែង ការផ្គត់ផ្គង់ស្រូវអង្ករ ក្នុងឆ្នាំ២០២៤ តំបន់អាស៊ីជាតំបន់ បាននាំចេញអង្ករច្រើនជាងគេនៅក្នុងពាណិជ្ជកម្មអង្ករពិភពលោក ដោយបានរួមចំណែកចំនួន ៧៩,៩% (៣១,២ ពាន់លានដុល្លារអាម៉េរិក) នៃតម្លៃពាណិជ្ជកម្មសរុប និងតំបន់អឺរ៉ុប ៧,១% អាម៉េរិកខាងជើង ៦,៤% និងអាមេរិកឡាទីន ៥,៥% អូសេអានី ០,៦៣% និង អាហ្រ្វិក ០,៥៥% ក្នុងនោះ ប្រទេសឥណ្ឌា បាននាំចេញប្រមាណ ៣០,៣%, ថៃ ១៦,៣%, ប៉ាគីស្ថាន ១០,៧%, វៀតណាម ១៤,២%, និងប្រទេសកម្ពុជា ៤,៨% ជាដើម៕
ដោយ៖ ឌិន ថារី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


