សេដ្ឋកិច្ច
City Rice ចំណាយថវិកាប្រមាណ ៧០ លានដុល្លារលើការប្រមូលទិញស្រូវពីកសិករក្នុងឆ្នាំ២០២៥
លោកឧកញ៉ា ឡាយ ឈុនហួ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ City Rice Import Export Co., Ltd. បានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃច័ន្ទនេះថា ពេញ ១ ឆ្នាំ ២០២៥ City Rice បានចាយថវិកាអស់ខ្ទង់រង្វង់ ៧០ លានដុល្លារ ក្នុងការប្រមូលទិញស្រូវពីកសិករ។

ថ្លែងប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ លោកឧកញ៉ា ឡាយ ឈុនហួ បានលើកឡើងថា ពេញ ១ ឆ្នាំ ២០២៥ City Rice បានចាយថវិកាអស់ខ្ទង់រង្វង់ ៧០ លានដុល្លារ ដើម្បីប្រមូលទិញស្រូវពីកសិករ។ ក្នុងនោះ សម្រាប់ស្រូវសើម City Rice បានប្រមូលទិញពីប្រជាកសិករក្នុងរង្វង់ប្រមាណ ៣៥ ម៉ឺនតោន។
សម្រាប់ទីផ្សារនាំចេញ លោកឧកញ៉ា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ សង្កេតឃើញថា ទីផ្សារចិនមានការរីកចម្រើន។ លោកថា ទីផ្សារចិន នៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ មានការថយចុះ មានន័យថានាំចូលមិនសូវច្រើន ប៉ុន្តែសម្រាប់ឆ្នាំ២០២៥ នេះ សម្រាប់ City Rice ឃើញថាមានការកើនឡើងវិញ។

ក្នុងនោះដែរ ទីផ្សារផ្សេងៗដែលមានការកើនឡើងមានដូចជា ទីផ្សារអូស្ត្រាលី ញូសេឡេន អាមេរិក និងកាណាដា គឺមានការកើនឡើងខ្លះៗដែរ។ ក្រៅពីនេះ ក៏នៅមានទីផ្សារ អឺរ៉ុប ក៏ឃើញមានការកើនឡើងគួរឱ្យកត់សម្គាល់ដូចគ្នាដែរសម្រាប់ក្រុមហ៊ុន City Rice នៅក្នុងឆ្នាំ២០២៥។

លោកឧកញ៉ា បានអះអាងថា នៅក្នុងឆ្នាំ២០២៦ នេះ City Rice នឹងជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារមួយចំនួនដូចជា កាណាដា អាមេរិក ហើយនឹងព្យាយាមនាំចូលទៅក្នុងប្រទេសហ្វីលីពីន ប្រសិនជាទីផ្សារទាំងអស់នោះមានតម្រូវការខ្ពស់៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


