Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនផលិតយន្តហោះ​ COMAC ខកគោលដៅចែកចាយ​យន្តហោះឱ្យអ្នកទិញ

បានផុស

នៅ

ក្រុមហ៊ុនផលិតយន្តហោះចិន COMAC ខកគោលដៅដឹកជញ្ជូនចែកចាយ​យន្តហោះពាណិជ្ជកម្ម​ផលិតរួច​ម៉ាក C919 ​របស់ខ្លួន ទៅឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ ៣ ដែល​ជាអ្នកទិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines, Air China, និង China Southern បានរំពឹងថា COMAC នឹង​ចែកចាយយន្តហោះឱ្យខ្លួន ៣២ គ្រឿង នៅឆ្នាំនេះ ប៉ុន្តែមកទល់ខែកញ្ញាទៅហើយ COMAC ទើបតែបញ្ចូនយន្តហោះ ៥ គ្រឿងឱ្យប៉ុណ្ណោះ។ ​នេះបើ​តាមរបាយការណ៍ហិរញ្ញវត្ថុ និងទិន្នន័យរបស់ក្រុមហ៊ុនអាកាសចរណ៍ ch-aviation និង Flightradar24 ។

សារព័ត៌មាន​ Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមហ៊ុន COMAC ដែលគ្រប់គ្រងដោយរដ្ឋចិន បានទម្លាក់គោលដៅផលិតកម្មយន្តហោះម៉ាក​ C919 របស់ខ្លួនសម្រាប់ឆ្នាំនេះ មកត្រឹម ២៥ គ្រឿង ​ធៀបនឹង​គោលដៅចាស់ ៧៥ គ្រឿង។ ​COMAC មិនបាន​ចេញប្រតិកម្មយ៉ាងណាទេ ជុំវិញបញ្ហានេះ។

​កាលពីខែមករា COMAC បាននិយាយថា ខ្លួនមានបំណងចែកចាយ C919 ចំនួន ៣០ គ្រឿងក្នុងឆ្នាំ ២០២៤ និងបង្កើនផលិតកម្មប្រចាំឆ្នាំដល់ ៥០ គ្រឿង នៅឆ្នាំ 2025។ គិតត្រឹមខែមីនា ​ក្រុមហ៊ុន​បានបង្កើនគោលដៅនៅឆ្នាំនេះដល់ ៧៥ គ្រឿង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយចិន។

បច្ចុប្បន្ន COMAC កំពុងព្យាយាមប្រកួតប្រជែងជាសកលជាមួយនឹងក្រុមហ៊ុនផលិតយន្តហោះលោកខាងលិចផ្សេងៗដូចជា​ Airbus និង Boeing ដែលក្រុមហ៊ុននីមួយៗទាំងនេះ ផលិតយន្តហោះម៉ាក​ A320neo និង 737 MAX រាប់សិបគ្រឿងជារៀងរាល់ខែ។

ទោះបីជាយ៉ាងណាក៏ដោយ គួរកត់សម្គាល់ថា ឧស្សាហកម្ម​ផលិតយន្តហោះទូទាំងពិភព​លោក​ កំពុងជួបបញ្ហាមួយដូចគ្នា គឺបំពេញតម្រូវការអ្នកទិញ​មិនបាន​គ្រប់គ្រាន់ ចំពេលដែល​តម្រូវការកើនឡើង ហើយ​ផលិតកម្មជួបបញ្ហាបង្កភាពយឺតយ៉ាវផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម