Connect with us

ព័ត៌មានអន្ដរជាតិ

​ចិន​​អះអាង ថា​ កង​ទ័ព​ខ្លួន​​ គឺ​សម្រាប់​សន្តិ​ភាព​ពិភព​លោក​ ខណៈវិទ្យាស្ថានអូស្ត្រាលី​ ថា «មាន​ការគំរាមកំហែង​​»​​

បានផុស

នៅ

ប្រទេស​ចិន​ បាន​លើក​ឡើង​ នៅ​ថ្ងៃទី១៥ ខែមិថុនា​ ថា ការ​ពង្រឹង​យោធា​របស់​ខ្លួន​គឺ​មានប្រយោជន៍​សម្រាប់​សន្តិភាព​ពិភពលោក ដោយរិះគន់ចំពោះ​​របាយការណ៍របស់​ក្រុមអ្នក​ស្រាវ​ជ្រាវអូស្រា្តលី​ដែល​​រក​ឃើញ​ថា ការ​គំរាម​កំហែងក្នុង​ការ​វាយ​ប្រហារ​ដោយផ្ទាល់​​របស់​ទីក្រុងប៉េកាំង​លើប្រទេសអូស្ត្រាលី​ កំពុងកើនឡើង។

​ភ្នាក់​ងារ​សារព័ត៌មាន​ AFP ​បាន​ផ្សាយ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៦ ​ឲ្យ​ដឹង​ថា របាយការណ៍​របស់វិទ្យាស្ថាន Lowy របស់​​ប្រទេស​អូ​ស្រ្តាលី​ រាប់​រៀប​ថា ប្រទេសចិន​មានសមត្ថភាពវាយប្រហារ​ដោយ​មីស៊ីល​ដោយផ្ទាល់​លើ​ប្រទេសអូស្ត្រាលី ហើយការគំរាមកំហែង​នៃចលនា​នេះ​កំពុង​កើនឡើង ខណៈទីក្រុងប៉េកាំងកំពុង​ប្រមូលផ្តុំអាវុធ​រយៈចម្ងាយឆ្ងាយ និង​ល្បឿន​លឿនជាង​សំឡេង និងសាងសង់កោះ​សប្ប​និម្មិត​នៅ​សមុទ្រ​ចិនខាង​ត្បូង​ថែម​ទៀត​​ផង​​។​

អ្នក​នាំពាក្យក្រសួងការ​បរទេស​ចិន​ លោក Lin Jian ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថភាព​របស់​​ចិន​ក្នុងការវាយប្រហារអូស្ត្រាលី​នឹង​កើន​ឡើង​ក្នុងរយៈពេលមួយទសវត្សរ៍ខាង​មុខ ខណៈមីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម DF-27 និងមីស៊ីលផ្លោង​អន្តរទ្វីបដែល​អាចបំពាក់​អាវុធ ​កំពុងកើនឡើង។

​ការ​រក​ឃើញ​នេះ ចិន​​បាន​ចេញ​ថ្កោលទោស​ ចំពោះការ​វិនិច្ឆ័យ​ខុស​យុទ្ធសាស្ត្រ​ធ្ងន់ធ្ងរ​ ចំពោះ​​របាយការណ៍​​ កាល​ពី​ថ្ងៃ​ទី១៥ ខែមិថុនា ដោយនិយាយ​ថា​៖ « ប្រទេស​ចិន​ប្តេជ្ញាចិត្ត​ ចំពោះមាគ៌ា​នៃ​ការ​អភិវឌ្ឍ​ដោយសន្តិភាព»។

អ្នក​នាំពាក្យក្រសួងការ​បរទេស​ចិន​ លោក Lin Jian ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុងសន្និសីទ​សារព័ត៌មាន​មួយ​ថា៖ « ការរីក​ចម្រើន​នៃ​កម្លាំង​យោធារបស់ប្រទេសចិន​តំណាង​ឱ្យការកើនឡើង​នៃកងកម្លាំង​សម្រាប់​សន្តិភាព​ពិភពលោក​ប៉ុណ្ណោះ​»។

លោកបន្ថែមថា៖ « ការអភិវឌ្ឍកម្លាំង​យោធារបស់ប្រទេសចិន​គឺមាន​បំណងការពារ​អធិបតេយ្យ​ភាពជាតិ សន្តិសុខ និង​ផលប្រយោជន៍នៃ​ការ​អភិវឌ្ឍន៍ ហើយមិនមែន​សំដៅ​លើប្រទេសណាមួយ​ជាក់លាក់ឡើយ​​»។

លោក Lin Jian ជំរុញឱ្យស្ថាប័ន​ពាក់ព័ន្ធឈប់​ផ្សព្វផ្សាយ​ពីការគំរាម​កំហែង​របស់ចិន ហើយ​មើលការអភិវឌ្ឍរបស់​ប្រទេស​ខ្លួន​​ផ្អែក​​លើ​គោល​បំណងយុត្តិធម៌ និងសមហេតុផល​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម