Connect with us

សេដ្ឋកិច្ច

ប្រេង​ខ្យល់​ ប្រេង​កូឡា​ខ្មែរ​មាន​ប្រវត្តិ​ជាង ២០ ឆ្នាំ បង្ហាញ​វត្តមាន​នៅ​ពិព័រណ៍​កោះពេជ្រ

បានផុស

នៅ

ប្រេងខ្យល់ ប្រេង​កូឡា​ខ្មែរ​ដែលមានប្រវត្តិលើទីផ្សារក្នុងស្រុក​ជាង ២០ ឆ្នាំ ត្រូវ​បាន​យក​ទៅ​បង្ហាញ​​និងលក់ដល់អតិថិជន​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​ផលិតផល​នៅ​កោះពេជ្រ។

នៅ​ស្តង់​សិប្បកម្ម​ខ្មែរ​ម៉េងទ្រី ៩៩៩ បាន​បង្ហាញ​ផលិតផល​ក្នុង​ស្រុក​ជាច្រើន​មុខ​​មានដូចជា​ ប្រេង​ខ្យល់ ប្រេង​កូឡា ប្រេង​រិត បំពង់​ហឺត​ជាដើម ដែល​កែច្នៃ​ពី​រុក្ខជាតិ​ឱសថ​អាច​ព្យាបាល​ការ​គេច​ថ្លោះ​ វិល​មុខ ​ឈឺ​ក្បាល និង​បញ្ហា​សុខភាព​ផ្សេង​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ឹម ម៉េង​ទ្រី ម្ចាស់​សិប្បកម្ម​ខ្មែរ​ម៉េងទ្រី ៩៩៩ បាន​ប្រាប់​ថា សិប្បកម្ម​របស់​លោក​បាន​ដំណើរការ​បាន​ជាង ២ ទសវត្សរ៍​តាំង​ពី​ឆ្នាំ ២០០២ លើផលិតផលថែទាំ​​សុខភាព​ផ្សំ​​ពី​​រូបមន្ត​​បុរាណ។

តាំង​ពី​ឆ្នាំ ២០០២ ពលរដ្ឋ​បាន​ស្គាល់​សិប្បកម្ម​ខ្មែរ​ម៉េងទ្រី ៩៩៩ តាម​រយៈ​ផលិតផល​ស្តេច​ប្រេង​ខ្យល់​ ប្រេង​កូឡា យីហោ ៩៩៩ ​ខណៈ​បច្ចុប្បន្ន​សិប្បកម្ម​បាន​កែច្នៃ​​បាន​ផលិតផល​ជាច្រើន​មុខ​ផ្សេង​ទៀត​មាន​ទាំង​សាប៊ូ​ដុះខ្លួន​ សាប៊ូ​កក់សក់​ដែល​ផ្សំ​​ពី​រុក្ខជាតិ​ធម្មជាតិ​។

ពាក់ព័ន្ធ​ការ​ផលិត​​នៅ​សិប្បកម្ម​ខ្មែរម៉េងទ្រី ៩៩៩ លោក ស៊ឹម ម៉េង​ទ្រី​បាន​អះអាង​ថា ត្រូវ​បាន​ចុះបញ្ជី​និង​ទទួល​​ស្គាល់​ពី​អាជ្ញាធរ​ជាតិដោយ​មាន​ការ​ត្រួតពិនិត្យ​យ៉ាង​​ត្រឹមត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម