Connect with us

អត្ថាធិប្បាយ

តើសង្គ្រាមអាមេរិក និង ចិន ជុំវិញបញ្ហាកោះ តៃវ៉ាន់ ជិតផ្ទុះឡើងហើយមែនទេ?

បានផុស

នៅ

ប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិកបានព្រមានចិនជុំវិញបញ្ហាកោះតៃវ៉ាន់, រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ចេញប្រតិកម្មខ្លាំងក្លាបំផុត ដោយនិយាយថា ខ្លួននឹងកម្ទេចចោលរាល់ការប៉ុនប៉ង ចំពោះឯករាជ្យភាពរបស់តៃវ៉ាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអាទិត្យទី១២ខែមិថុនា រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោកឧត្តមសេនីយ៍ Wei Fenghe បានចោទប្រកាន់សហរដ្ឋអាមេរិកថាគាំទ្រឯករាជ្យភាពរបស់កោះនេះ ដោយនិយាយថា អាមេរិក កំពុងបំពានលើការសន្យារបស់ខ្លួនលើបញ្ហាតៃវ៉ាន់ និងកំពុងជ្រៀតជ្រែកក្នុងកិច្ចការរបស់ចិន។

លោកបាននិយាយនៅក្នុងកិច្ចសន្ទនា Shangri-la ដែលជាកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី ធ្វើឡើងនៅប្រទេសសិង្ហបុរីថា “ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់៖ ប្រសិនបើអ្នកណាម្នាក់ហ៊ានបំបែកតៃវ៉ាន់ចេញពីប្រទេសចិន យើងនឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រយុទ្ធ។ យើងនឹងប្រយុទ្ធដោយអស់ពីកម្លាំង ហើយយើងនឹងប្រយុទ្ធដល់ទីបញ្ចប់។ នេះគឺជាជម្រើសតែមួយគត់សម្រាប់ប្រទេសចិន”។

រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Wei Fenghe

ការអត្ថាធិប្បាយរបស់គាត់ ធ្វើឡើងបន្ទាប់ពីការផ្ញើសារថ្មីៗរបស់ប្រធានាធិបតីអាមេរិក Joe Biden ទៅកាន់ប្រទេសចិនថា ចិនកំពុងលលេងនឹងគ្រោះថ្នាក់ ដោយការបញ្ជូនយន្តហោះចម្បាំងទៅជិតកោះតៃវ៉ាន់។ លោកបានប្តេជ្ញាប្រើយោធាការពារកោះនេះ ប្រសិនបើមានការវាយប្រហារមែននោះ។

តៃវ៉ាន់​ ដែល​ចាត់​ទុក​ខ្លួនឯង​ជា​ប្រទេស​អធិបតេយ្យ​ ត្រូវ​បាន​ចិន​ទាមទារ​ជា​យូរ​មក​ហើយ។ ប៉ុន្តែតៃវ៉ាន់ក៏ចាត់ទុកសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តធំបំផុតរបស់ខ្លួនផងដែរ ហើយទីក្រុងវ៉ាស៊ីនតោនមានច្បាប់ដែលតម្រូវឲ្យខ្លួនជួយកោះនេះ ក្នុងការការពារខ្លួន។

ប្រធានាធិបតីអាមេរិកលោក Joe Biden

វោហាសាស្ត្រយ៉ាងក្តៅគគុក បានកើតឡើងចំពេលដែលចិនបញ្ជូនយន្តហោះចម្បាំងកាន់តែច្រើនចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ខណៈសហរដ្ឋអាមេរិក បានបញ្ជូននាវាកងទ័ពជើងទឹកឆ្លងកាត់ដែនទឹករបស់តៃវ៉ាន់។

ដូចនេះ តើ​អាមេរិក​និង​ចិន អាច​ឈាន​ទៅ​រក​ជម្លោះ​យោធាដែរ​ឬទេ?

ការភ័យខ្លាចដ៏ធំមួយគឺថា សង្រ្គាមនឹងកើតឡើង ប្រសិនបើចិន លុកលុយតៃវ៉ាន់។ ទីក្រុងប៉េកាំងបាននិយាយកាលពីអតីតកាលថា ខ្លួនអាចទាមទារយកកោះនេះមកវិញដោយប្រើកម្លាំងប្រសិនបើចាំបាច់។ ប៉ុន្តែ​អ្នក​វិភាគ​ភាគ​ច្រើន​និយាយ​ថា រឿងបែបនេះ​មិន​ទំនង​ទេ សម្រាប់​ពេល​នេះ​។

មានការជជែកវែកញែកថាតើ ចិនមានសមត្ថភាពយោធា ដើម្បីទទួលបានជោគជ័យក្នុងការវាយលុកដែរឬទេ ហើយថាតើតៃវ៉ាន់ បាននិងកំពុងបង្កើនការការពារដែនអាកាស និងសមុទ្ររបស់ខ្លួនយ៉ាងខ្លាំងឬក៏អត់?

ប៉ុន្តែតាមការយល់ឃើញរបស់មនុស្សជាច្រើន, ទីក្រុងប៉េកាំងទទួលស្គាល់ថា ទង្វើបែបនេះនឹងបង្កការខាតបង់ធ្ងន់ធ្ងរ និងមហន្តរាយ មិនត្រឹមតែសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទៀតផង។

លោក William Choong សាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ បាននិយាយថា “មានវោហាសាស្ត្រជាច្រើន ប៉ុន្តែចិនត្រូវតែគិតគូរពីគម្លាតនេះឲ្យបានហ្មត់ចត់ ប្រសិនបើពួកគេចង់បើកការវាយលុកតៃវ៉ាន់ ជាពិសេសស្របពេលមានវិបត្តិអ៊ុយក្រែន”។

ជំហរជាប់លាប់របស់ចិនគឺថា ខ្លួនស្វែងរកការបង្រួបបង្រួមដោយសន្តិភាពជាមួយតៃវ៉ាន់។ នេះជាអ្វីដែលលោកឧត្តមសេនីយ៍ Wei បានអះអាងម្តងទៀតកាលពីថ្ងៃអាទិត្យ ហើយថា ខ្លួននឹងធ្វើសកម្មភាព លុះត្រាតែប្រឈមមុខនឹងការបង្កហេតុប៉ុណ្ណោះ។

រឿងដែលទំនងមួយទៀត គឺថាតៃវ៉ាន់ប្រកាសឯករាជ្យជាផ្លូវការ។ ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​ប្រធានាធិបតី​របស់​ខ្លួន​គឺលោកស្រី Tsai Ing-wen បាន​ចៀស​វាង​យ៉ាង​ខ្លាំង ថ្វីបើលោកស្រី​ទទូច​ថា ពួកគេ​ជា​រដ្ឋ​អធិបតេយ្យ​មួយ​រួច​ទៅ​ហើយ​។

ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen

ស្រដៀងគ្នានេះដែរ សហរដ្ឋអាមេរិកនឹងមានការស្ទាក់ស្ទើរក្នុងការទាញចូលទៅក្នុងជម្លោះយោធានៅអាស៊ី ហើយបានផ្តល់សញ្ញាម្តងហើយម្តងទៀតថា ពួកគេមិនចង់បានសង្រ្គាមឡើយ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលក៏បានចូលរួមកិច្ចសន្ទនាក្នុងប្រទេសសិង្ហបុរីផងដែរនោះ បាននិយាយថា សហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ទេ ហើយក៏មិនចង់បានសង្រ្គាមត្រជាក់ថ្មីដែរ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin

ទោះបីជាយ៉ាងណាក៏ដោយ ការពិតដែលថា ទាំងលោក Wei និងលោក Austin បានជួបគ្នានៅក្រៅកិច្ចសន្ទនា Shangri-la គឺជាសញ្ញាវិជ្ជមានមួយ ព្រោះនេះមានន័យថា ភាគីទាំងពីរចង់បង្ហាញថា ពួកគេនៅតែសុខចិត្តអង្គុយចុះ ហើយនិយាយគ្នា។

គួរបញ្ជាក់ថា តៃវ៉ាន់ធ្លាប់បានចោទប្រកាន់ចិន ពីបទធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតមុនការបោះឆ្នោតរបស់កោះនេះ ហើយតៃវ៉ាន់នឹងរៀបចំការបោះឆ្នោតក្នុងស្រុកសំខាន់ៗនៅចុងឆ្នាំនេះ។ សម្រាប់សហរដ្ឋអាមេរិក និងចិន មិនមានឆន្ទៈនយោបាយដើម្បីផ្លាស់ប្តូរជំហររបស់ពួកគេទេសម្រាប់ពេលនេះ៕

តើអ្នកទាំងអស់គ្នាគិតថា សង្គ្រាមចិន-អាមេរិក លើបញ្ហាកោះតៃវ៉ាន់ អាចផ្ទុះឡើងទេ?

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន ពន្លះ អាមេរិក ចុកៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែនថា ការចូលរួមរបស់ប្រធានាធិបតីចិន ក្នុង “កិច្ចប្រជុំកំពូលសន្តិភាព” ពិតជាសំខាន់ខ្លាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកការទូតកំពូលរបស់ចិន នឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍១ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម