ព័ត៌មានអន្ដរជាតិ
ចិន ពន្លះ អាមេរិក ចុកៗ (មានវីដេអូ)
អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទទី១៣ខែមិថុនា បានជំរុញឲ្យសហរដ្ឋអាមេរិក ត្រូវធ្វើសកម្មភាពដូចការនិយាយ កុំបានតែថា រួមទាំងការមិនស្វែងរកការប្រឈមមុខដាក់គ្នា ឬជម្លោះ, មិនស្វែងរកសង្គ្រាមត្រជាក់ថ្មី និងមិនបង្កើតណាតូអាស៊ី ឬតំបន់ដែលបំបែកទៅជាប្លុកអរិភាព ហើយត្រូវឈប់និយាយ ឬធ្វើរឿងដែលអាចបង្កើតការបែកបាក់ និងការប្រឈមមុខដាក់គ្នា។

អ្នកនាំពាក្យ លោក Wang Wenbin បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងសុន្ទរកថារបស់លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅឯកិច្ចសន្ទនា Shangri-La។
លោក Wang និយាយថា “តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀត និងការលាបពណ៌រូបភាពដ៏អាក្រក់លើប្រទេសចិន, សហរដ្ឋអាមេរិកអាចបង្ហាញបន្ថែមទៀតនូវចេតនាអាក្រក់របស់ខ្លួនក្នុងការសាបព្រួសភាពមិនចុះសម្រុង និងលក្ខណៈពិតនៃការអនុវត្តអនុត្តរភាពរបស់ខ្លួន និងការអនុវត្តនយោបាយអំណាច”។

ការគំរាមកំហែងធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ មិនមែនមកពីកន្លែងផ្សេងទេ ប៉ុន្តែគឺជាសកម្មភាពផ្តាច់បះបោររបស់កងកម្លាំង “ឯករាជ្យតៃវ៉ាន់” និងការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះសកម្មភាពបែបនេះ។
លោក Wang បន្តថា “គឺជាសហរដ្ឋអាមេរិក ដែលមិនពេញចិត្ត និងលាក់បាំងនូវគោលការណ៍ចិនតែមួយ ហើយមិនធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួន។ គឺជាសហរដ្ឋអាមេរិកដែលកំពុងបន្ធូរបន្ថយការរឹតបន្តឹងលើអន្តរកម្មផ្លូវការរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ហើយបង្កើនការលក់អាវុធឲ្យតៃវ៉ាន់ទាំងក្នុងន័យគុណភាព និងបរិមាណ។ នៅតែជាសហរដ្ឋអាមេរិក ដែលបានជួយតៃវ៉ាន់ពង្រីកនូវអ្វីដែលគេហៅថាលំហអន្តរជាតិ ហើយថែមទាំងធ្វើសកម្មភាពដោយបើកចំហរដើម្បីគាំទ្រតៃវ៉ាន់ក្នុងការពង្រឹងអ្វីដែលគេហៅថា ទំនាក់ទំនងការទូត ផងដែរ”។

គោលបំណងរបស់សហរដ្ឋអាមេរិកសម្រាប់សកម្មភាពទាំងនេះ គ្មានអ្វីក្រៅពីការបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងឯករាជ្យតៃវ៉ាន់ និងធ្វើឲ្យខូចសន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រនោះទេ។
ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកគឺជាកត្តាដ៏ធំបំផុតដែលជំរុញឲ្យមានការធ្វើទំនើបកម្មយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនោះ, លោក Wang និយាយថា សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះយោធា និងនាវាចម្បាំងនៅក្នុងសមុទ្រចិនខាងត្បូងជាប្រចាំ ហើយយន្តហោះឈ្លបយកការណ៍របស់ខ្លួនបានក្លែងខ្លួនជាយន្តហោះស៊ីវិលរបស់ប្រទេសដទៃទៀតជាច្រើនដង នៅទីនោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ចិន ព្រមានបរទេស កុំជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ ហើយប្តេជ្ញា ប្រយុទ្ធដល់ទីបញ្ចប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


