អត្ថាធិប្បាយ
ស្វែងយល់! អ្វីទៅដែលហៅថា “សេដ្ឋកិច្ចសង្គ្រាម”?
ជាធម្មតា អ្នកទាំងអស់គ្នាធ្លាប់តែលឺ និងយល់ពីពាក្យថា សេដ្ឋកិច្ច ឬសង្គ្រាមសេដ្ឋកិច្ចតែប៉ុណ្ណោះ។ ប៉ុន្តែ ពាក្យថា សេដ្ឋកិច្ចសង្គ្រាម ជាទូទៅ មានមនុស្សជាច្រើនមិនសូវជាបានលឺ និងយល់ឱ្យបានច្បាស់ឡើយ ហើយថែមទាំងមានការភាន់ច្រឡំជាមួយអត្ថន័យនៃសង្គ្រាមសេដ្ឋកិច្ចថែមទៀតផង។ ដូចនេះ នៅថ្ងៃនេះ «កម្ពុជាថ្មី» សូមនាំលោកអ្នកនាងទៅស្វែងយល់ថា អ្វីទៅជាសេដ្ឋកិច្ចសង្គ្រាម?

សេដ្ឋកិច្ចសង្គ្រាម គឺជាអង្គការនៃសមត្ថភាពផលិត និងចែកចាយរបស់ប្រទេសមួយក្នុងអំឡុងពេលមានសង្គ្រាម។ សេដ្ឋកិច្ចសង្គ្រាម ត្រូវតែធ្វើការកែតម្រូវយ៉ាងសំខាន់ចំពោះអ្នកប្រើប្រាស់ហើយយកទៅបំពេញតម្រូវការផលិតកម្មការពារជាតិជំនួសវិញ។ ក្នុងនោះ រដ្ឋាភិបាលត្រូវតែធ្វើការផ្គត់ផ្គង់បែងចែកយ៉ាងប្រុងប្រយ័ត្នបំផុតទៅកាន់ផ្នែកយោធា និងប្រជាពលរដ្ឋនៅក្នុងប្រទេស។ សេដ្ឋកិច្ចសង្គ្រាម សំដៅដល់សេដ្ឋកិច្ចរបស់ប្រទេសនៅពេលមានសង្គ្រាម។ សេដ្ឋកិច្ចសង្គ្រាម គឺផ្តល់អទិភាពលើការផលិតទំនិញ និងសេវាកម្មដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់យោធាក្នុងសង្គ្រាម ខណៈពេលកំពុងស្វែងរកការពង្រឹងសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។
កំឡុងពេលនៃសង្គ្រាម រដ្ឋាភិបាលអាចចាត់វិធានការ ដើម្បីផ្តល់អាទិភាពលើការចំណាយលើវិស័យការពារ ជាតិ និងសន្តិសុខជាតិ រួមទាំង ការបែងចែកចំណែកដែលរដ្ឋាភិបាលគ្រប់គ្រងការចែកចាយទំនិញ និងសេវាកម្ម ក៏ដូចជា ការបែងចែកធនធាន។ ក្នុងនោះ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចសង្គ្រាម ប្រាក់ពន្ធដែលគិតជាដុល្លារ ត្រូវបានប្រើប្រាស់ចម្បងលើវិស័យការពារជាតិ។ ដូចគ្នានេះដែរ ប្រសិនបើប្រទេសមួយខ្ចីលុយច្រើន មូលនិធិទាំងនោះ ភាគច្រើនសម្តៅលើការរក្សាយោធា និងបំពេញតម្រូវការសន្តិសុខជាតិ។ សេដ្ឋកិច្ចសង្គ្រាម គឺច្រើនតែកើតឡើងជាចាំបាច់នៅពេលដែលប្រទេសមួយយល់ថា ខ្លួនត្រូវការការពារជាតិជាអាទិភាព។ ជាមួយគ្នានោះដែរ សេដ្ឋកិច្ចសង្គ្រាមតែងតែបង្ហាញពីភាពជឿនលឿនផ្នែកឧស្សាហកម្ម បច្ចេកវិទ្យា និងវេជ្ជសាស្ត្រកាន់តែច្រើន។

ឧទាហរណ៍៖ ក្នុងសម័យសង្គ្រាមលោកលើកទី ២ អាមេរិក ជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ ដែលបានផ្តល់ជំនួយថវិកា និងសព្វាវុធទៅដល់ប្រទេសដែលជាសម្ព័ន្ធមិត្ត ដើម្បីធ្វើសង្គ្រាមជាមួយអាល្លឺម៉ង់។ ប៉ុន្តែ បន្ទាប់ពីអាមេរិកត្រូវបានជប៉ុនវាយប្រហារទៅលើកំពង់ផែភាល អាមេរិកក៏បានផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចសង្គ្រាម ហើយចាប់ផ្តើមដំឡើងពន្ធ និងប្រើប្រាស់បណ្ណសង្គ្រាម ដើម្បីប្រមូលថវិកា។ បន្ទាប់ពីនោះ ក្រុមប្រឹក្សាសង្គ្រាម (WPB)ក៏បានបង្កើតឡើង ដើម្បីចាត់ចែងធនធានផ្សេងៗឱ្យសមស្របក្នុងកិច្ចការសង្គ្រាម។ នៅពេលដែលអាមេរិកចាប់ផ្តើមសេដ្ឋកិច្ចសង្គ្រាម ស្រ្តីអាមេរិកជាច្រើនចាប់ផ្តើមចូលរួមក្នុងសេដ្ឋកិច្ចសង្គ្រាម តាមរយៈការចូលរួមក្នុងផលិតកម្មយោធា និងចូលបម្រើទ័ពជាដើម។

ជាក់ស្តែងបច្ចុប្បន្ន សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងតែផ្តល់ផលប៉ះពាល់នៅទូទាំងពិភពលោក ជាពិសេស បញ្ហាប្រេង។ នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២២ សភារុស្ស៊ី បានបោះឆ្នោតលើកដំបូងលើច្បាប់សេដ្ឋកិច្ចសង្គ្រាម ដែលច្បាប់នោះ គឺតម្រូវឱ្យក្រុមហ៊ុនធ្វើការផ្គត់ផ្គង់ទំនិញដល់យោធាក្នុងកិច្ចប្រតិបត្តិការពិសេស ទៅលើអ៊ុយក្រែន ដែលកត្តានេះ គឺតម្រូវឱ្យបុគ្គលិកធ្វើការថែមម៉ោង ដើម្បីធានាបានការផ្គត់ផ្គង់អាវុធគ្រប់ គ្រាន់ដល់យោធា៕
អត្ថបទ៖ នាង រតនៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ