កីឡា
លោក អាំង សិរីពិសិដ្ឋ បង្ហាញការហត់នឿយនឹងបាល់ទះ ចង់យកពេលវេលាដើម្បីគ្រួសារ
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បង្ហាញអារម្មណ៍អស់កម្លាំងកាយចិត្ត បន្ទាប់ពីការប្រកួតរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាមិនបានល្អក្នុងពានរង្វាន់ SEA V. League ឆ្នាំ ២០២៥។

លោកបានសរសេរថា ៖«ខ្ញុំពិតជាហត់ពេកហើយ អស់កម្លាំងហើយ ចង់ទុកពេលវេលាដែលនៅសេសសល់ប៉ុន្មានឆ្នាំចុងក្រោយមើលថែគ្រួសារវិញម្តង»។
ការលើកឡើងរបស់លោក អាំង សិរីពិសិដ្ឋ បានកើតមានឡើង បន្ទាប់ពីក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចាញ់ ៧ ប្រកួតជាប់គ្នាក្នុងពាន SEA V. League គឺចាញ់ ហ្វីលីពីន ២ លើក ចាញ់ វៀតណាម ២លើក ចាញ់ ថៃ ២ លើក និង ឥណ្ឌូណេស៊ី ១លើក ក្នុងរយៈពេលមិនដល់ ពីរសប្តាហ៍ផង។

មែនទែន ក្រុមបាល់ទះជម្រើសជាតិ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ជាប្រធាន និងលោក អាំង សិរីពិសិដ្ឋ ជាអនុប្រធាន និងជាអគ្គលេខាធិការបានធ្វើឲ្យពិភពខាងក្រៅស្គាល់បាល់ទះកម្ពុជាលើឆាកអន្តរជាតិ។

ក្រុមកម្ពុជាបានឈ្នះមេដាយប្រាក់ និង សំរិទ្ធ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម ឆ្នាំ ២០១, ២០២៣ និងបានឈ្នះជើងឯក SEA V. League Challenge ឆ្នាំ ២០២៤ ព្រមទាំងបានចូលរួមប្រកួតកីឡាទ្វីបអាស៊ី Asian Games កាលពីចុងឆ្នាំ ២០២៣ ហើយចុងក្រោយបានចូលរួមប្រកួត SEA V. League។ ជាមួយគ្នា សហព័ន្ធបានរៀបចំកម្មវិធីប្រកួតជាច្រើន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។

កាតព្វកិច្ចការរបស់ក្រុមកីឡាករ ក្រុមការងារគ្រូបង្វឹក និងថ្នាក់ដឹកនាំដែលមានអគ្គលេខាធិការគឺជាអ្នកអនុវត្តផ្ទាល់ដែលត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារច្រើនថ្ងៃដើម្បីដឹកនាំទាំងការហ្វឹកហាត់ និងប្រកួត ដូច្នេះនៅពេលទទួលបានលទ្ធផល នឹងទទួលបានភាពសប្បាយរីក កោតសរសើរ ប៉ុន្តែនៅពេលទទួលបានលទ្ធផលមិនល្អក៏ទទួលបានការរិះគន់ដែរ៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


