សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ជនជាតិចិន២៨នាក់ ពាក់ព័ន្ធនឹងករណីបើកល្បែងអនឡាញខុសច្បាប់
បន្ទាយមានជ័យ ៖ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៨ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងបើកល្បែងអនឡានខុសច្បាប់ចំនួន០១ទីតាំង ដែលមានម្ចាស់ ឈ្មោះ ហុង រស្មី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២៨នាក់ ក្នុងនោះស្រ្តី០៣នាក់។ ចំពោះសម្ភារៈសមត្ថកិច្ចដកហូតបាន កុំព្យូទ័រចំនួន១៦ គ្រឿង , ម៉ាស៊ីនព្រីនចំនួន០៣គ្រឿង, តុធ្វើការចំនួ១៨,ទូរស័ព្ទចំនួន៩៥ គ្រឿង , ipad ចំនួន១៦គ្រឿង , សម្លៀកបំពាក់ពូលីសចិនមួយចំនួន, អាយកូមចំនួន០៤គ្រឿង , ខ្នោះដៃចំនួន០១, ទូដែកចំនួន០១ , ជញ្ជីងថ្លឹងគ្រឿងញៀន,ប្រអប់ដាក់គ្រឿងញៀនចំនួន០១, ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនមួយចំនួនធំ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនថែមទៀត។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់បានបញ្ជូនទៅមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីបន្តអនុវត្តនីតិវិធី ។ សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរ៉ឹងបំផុតចំពោះមេក្លោងទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


