កូវីដ-១៩
រងគ្រោះខ្លាំងរាល់ថ្ងៃ ពេលនេះ ឥណ្ឌា ក្លាយជាប្រទេសទី ៤ មានអ្នកស្លាប់ដោយកូវីដច្រើនជាងគេលើលោក
ខណៈករណីឆ្លងជំងឺកូវីដ ១៩ កំពុងកើនឡើងកាន់តែធ្ងន់ធ្ងរបំផុតនោះ ប្រទេសឥណ្ឌា ក៏មានអ្នកស្លាប់ដោយសារជំងឺនេះលើស ២០០,០០០ នាក់ផងដែរ កាលពីថ្ងៃពុធ ហើយបានក្លាយជាប្រទេសទី ៤ មានអ្នកស្លាប់ច្រើនជាងគេលើពិភពលោក ។

បើយោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចាប់តាំងពីពាក់កណ្តាលខែមីនា ករណីឆ្លងនៅក្នុងប្រទេសឥណ្ឌាបានកើតឡើងយ៉ាងគំហុក ខណៈមានករណីឆ្លងជាង ៣៦០,០០០ ករណីត្រូវបានរាយការណ៍កាលពីថ្ងៃអង្គារ ដែលជាចំនួនឆ្លងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ សម្រាប់ប្រទេសឥណ្ឌា ។

ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត ប្រទេសឥណ្ឌា មានករណីឆ្លងលើស ១៨ លានករណី ដែលច្រើនជាងប្រទេសដទៃទៀត លើកលែងតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ ។ ចំណែកចំនួនអ្នកស្លាប់នៅឥណ្ឌា បច្ចុប្បន្នមានជាង ២០៤,០០០ នាក់ ដែលជាចំនួនខ្ពស់បំផុតទី ៤ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក មានជាង ៥៨៨,០០០ នាក់, ប្រេស៊ីល ជាង ៣៩៨,០០០ នាក់ និងម៉ិកស៊ិក មានជាង ២១៥,៥០០ នាក់ ។

ទន្ទឹមនោះក្រុមមន្រ្តីនៅទីក្រុង Delhi, Mumbai, Pune, Surat និងទីក្រុង Bangalore បានដាក់ការបិទខ្ទប់យ៉ាងតឹងរ៉ឹង លើទីក្រុងទាំងនោះ ។ កង្វះអុកស៊ីសែន និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ កំពុងក្លាយជាបញ្ហាប្រឈម ក្នុងចំណោមប្រព័ន្ធសុខាភិបាល នៅក្នុងប្រទេសឥណ្ឌា ។

ស្របពេលជាមួយគ្នានេះ រដ្ឋបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានទិញអុកស៊ីសែនបន្ថែមទៀត ពីមូលនិធិ Cares ។ ក្រុមមន្រ្តីនិយាយថា ពេលនេះវិធានការណ៍ចាំបាច់របស់យើង ដើម្បីធ្វើឲ្យប្រសើរឡើង ក្នុងការគ្រប់គ្រងជំងឺកូវីដ ១៩ គឺការផ្គត់ផ្គង់អុកស៊ីសែនរបស់មន្ទីរពេទ្យ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI
ចុចអាន ៖ ក្រុមហ៊ុនល្បីឈ្មោះមួយចេញមុខអះអាងថា វ៉ាក់សាំងរបស់ខ្លួនអាចយកឈ្នះវីរុសបំប្លែងខ្លួន ឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


