កូវីដ-១៩
ខេត្តកណ្តាលរកឃើញអ្នកពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈកើនឡើងដល់ ជិត៤ម៉ឺននាក់
គិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកណ្តាលមានអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួនជិត៤ម៉ឺននាក់ ក្នុងនោះមានអ្នកវិជ្ជមានកូវីដ១៩ ជិត២ពាន់នាក់។

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៧ឧសភាថា ខេត្តកណ្តាលមានអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន៣៦៥៨៧នាក់ ក្នុងនោះមានវិជ្ជមានកូវីដ១៩ ចំនួន១៨៥៦នាក់ ជាសះស្បើយចំនួន៦០០នាក់ អ្នកជំងឺកំពុងសម្រាកពេទ្យចំនួន១២៥៦នាក់ និងអ្នកស្លាប់បាត់ជីវិតចំនួន៥នាក់ ក្នុងនោះស្លាប់នៅពេទ្យរុស្សីចំនួន២នាក់ និងនៅមន្ទីរពេទ្យបង្អែក ក្រុងតាខ្មៅចំនួន៣នាក់។ អ្នកកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចំនួន១៤៣៩នាក់ និងកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះចំនួន១៨០៣២នាក់។

លោកបានបន្តទៀតថា ចំណែកអ្នកដែលបានបញ្ចប់ការធ្វើចត្តាឡីស័កវិញ មានចំនួន១៧១១៦នាក់ ក្នុងនោះនៅមណ្ឌលចំនួន៤២៩៦នាក់ និងនៅតាមផ្ទះចំនួន១២៨២០នាក់។ លោកបានបន្ថែមថា បច្ចុប្បន្ននេះ ខេត្តកណ្តាលមានមណ្ឌលព្យាបាលជំងឺកូវីដ១៩ ប្រមាណជិត២០កន្លែង ក្នុងនោះនៅស្រុកអង្គស្នួល បានបង្កើតកន្លែងព្យាបាលចំនួន៥កន្លែង ដោយសារមានឆ្លងករណីជំងឺកូវីដច្រើន រហូតដល់ទៅជាង៥៥០នាក់។



គួរបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ខេត្តកណ្តាលជាខេត្តជាប់លំដាប់ថ្នាក់ទី៣បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេ។ គិតត្រឹមព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន១៨១៧៩នាក់ អ្នកជាសះស្បើយចំនួន៦៨៨៤ នាក់និងអ្នកស្លាប់ចំនួន១១៤នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ខេត្តព្រះសីហនុ ប្រកាសអ្នកឆ្លងថ្មី រយៈពេល ២៤ ម៉ោង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


