កូវីដ-១៩
ម្តុំជ្រោយចង្វាផ្ទុះអ្នកឆ្លងកូវីដជាង ៧០ នាក់ភាគច្រើននៅភូមិដើមគរ
ខណ្ឌជ្រោយចង្វាបានរកឃើញករណីឆ្លងជាង ៧០ នាក់ភាគច្រើននៅភូមិដើមគរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ។

ជាង ៧០នាក់ក្នុងមួយថ្ងៃ ជាតួលេខឆ្លងច្រើនបំផុតមិនធ្លាប់មាន សម្រាប់ភូមិសាស្រ្តខណ្ឌដែលស្ថិតនៅជ្រោយម្ខាងនៃដងទន្លេមេគង្គ។
អាជ្ញាធរត្រូវចាត់វិធានការឲ្យបានហ្មត់ចត់បំផុត កុំឲ្យស្ថានភាពរាលដាលធ្ងន់ធ្ងរដូចមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌពោធិសែនជ័យ ដែលកំពុងប្រយុទ្ធការរាតត្បាតជំងឺកូវីដ ខណៈការឆ្លងហាក់មិនទាន់មានសញ្ញាធូរស្រាលនៅឡើយ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញតួលេខអ្នកឆ្លងថ្មីចំនួន៤៤៥ទៀតនៅថ្ងៃនេះ ដែលជាករណីឆ្លងក្នុងសហគមន៍។ ខណ្ឌមានជ័យ និងខណ្ឌពោធិសែនជ័យនៅតែមូលដ្ឋានមានករណីឆ្លងធ្ងន់ធ្ងរជាងគេ ខណៈអាជ្ញាធរបានបន្តបិទខ្ទប់ ដើម្បីគ្រប់គ្រងលំហូរចរាចរណ៍របស់ប្រជាពលរដ្ឋ៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


