កូវីដ-១៩
រដ្ឋឥណ្ឌាមួយនេះ រាល់ធ្វើតេស្តមនុស្ស២នាក់ គឺមានម្នាក់វិជ្ជមានកូវីដ-១៩
រដ្ឋភាគខាងត្បូងប្រទេសឥណ្ឌា គឺរដ្ឋ Goa បានកំពុងឆ្លងយ៉ាងខ្លាំងដោយរាល់មនុស្ស២នាក់ទៅធ្វើតេស្ត គឺមានម្នាក់វិជ្ជមានកូវីដ-១៩។
ករណីនេះបានធ្វើឲ្យរដ្ឋ Goa ក្លាយជារដ្ឋមានអត្រាឆ្លងខ្ពស់ជាងគេបំផុតក្នុងចំណោមរដ្ឋទាំងអស់ទូទាំងប្រទេសឥណ្ឌា ដែលកូវីដ-១៩បានកំពុងវាយប្រហារធ្ងន់ធ្ងរបំផុត។ នេះគ្រាន់តែក្នុងចំណោមមនុស្សដែលបានធ្វើតេស្តប៉ុណ្ណោះ ដូច្នេះមានន័យថា អត្រានៃការឆ្លងក្នុងចំណោមមនុស្សដែលមិនបានធ្វើតេស្តប្រហែលជាមានខ្ពស់។

ប្រធានមន្ទីរសុខាភិបាលរដ្ឋ Goa លោក Vishwajit P. Rane បានឲ្យដឹងថា នៅថ្ងៃសុក្រ ម្សិលមិញ រដ្ឋរបស់លោកមានអត្រាវិជ្ជមានខ្ពស់បំផុតជាប់កំណត់ត្រាថ្មីគឺ ៥១.៤%។ អាជ្ញាធររដ្ឋបានលើកឡើងថា បំរាមបិទខ្ទប់ទាំងស្រុងប្រហែលជាត្រូវការដើម្បីទប់ស្កាត់កូវីដ-១៩។
យោងតាមការិយាល័យព័ត៌មានរបស់ររដ្ឋនេះឲ្យដឹងថា នៅថ្ងៃសុក្រ មានការធ្វើតេស្តមនុស្សប្រហែល ៦៩០ ៣៦០ នាក់។
លោក Vishwajit P. Rane បាននិយាយថា ៖«នោះជាតម្រូវការសម្រាប់ពេលវេលារបស់យើង»។ លោកបន្ថែមថា អភិបាលរដ្ឋបានកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ក្នុងការដាក់បំរាមបិទខ្ទប់។
«យើងមានបញ្ហានៃការផ្គត់ផ្គង់អ៊ុកស៊ីសែន និងបញ្ហាផ្សេងៗទៀត។ យើងត្រូវធ្វើឲ្យអត្រាវិជ្ជមានធ្លាក់ចុះ។ នោះជាមធ្យោបាយតែមួយឆ្ពោះទៅមុខ»។
រលកកូវីដ-១៩លើកទី២នៅប្រទេសឥណ្ឌាបានវាយប្រហារខ្លាំងនៅរដ្ឋធំៗនិងរដ្ឋដែលមានប្រជាជនច្រើន។ ករណីនៅរដ្ឋធានីញូវដេលី បានចាប់ផ្តើមហក់ឡើងចុងខែមីនា និងសាយភាយយ៉ាងលឿននៅខែមេសា ហើយវីរុសបានឆ្លងពីរដ្ឋមួយទៅរដ្ឋមួយ ពីកន្លែងមួយទៅកន្លែងមួយទូទាំងប្រទេស។

គោលដៅទេសចរណ៍ល្បីល្បាញរបស់រដ្ឋនេះគឺឆ្នេរខ្សាច់ ខណៈប្រជាជនសរុបក្នុងរដ្ឋនេះប្រមាណ១.៥លាននាក់ដែលយោងតាមការធ្វើជំរឿនចុងក្រោយបំផុតនៅឆ្នាំ២០១១។
រដ្ឋនេះបានចាប់ផ្តើមផ្ទុះឡើងករណីឆ្លងនៅដើមខែមេសា ដែលជាពេលវេលានៅរដ្ឋញូវដេលីកំពុងរងការវាយប្រហារខ្លាំង។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋ Goa មានករណីឆ្លងថ្មីចំនួន ៣៨០០នាក់ ដែលជាទិន្នន័យឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


