Connect with us

កូវីដ-១៩

អាជ្ញាធរ​ខេត្ត​កណ្ដាល​បន្តដាក់ភូមិចំនួន២ នៃ​ឃុំបែកចានជាតំបន់លឿង

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​កណ្ដាល​បាន​បន្ត​ដាក់​វិធាន​ការ​រដ្ឋបាល​ផ្នែក​ខ្លះ​នៃ​ភូមិសាស្ត្រ​ភូមិ​ស្វាយ​ជ្រុំ​និង​ភូមិ​អណ្ដូង​នៅ​ឃុំ​បែក​ចាន​ស្រុក​អង្គ​ស្នួល​ជា​តំបន់​លឿង​រយៈ​ពេល​៧​ថ្ងៃ​ជា​បន្ត​ទៀត​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩។

លោក  គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹ​ងថា «    ត្រូវ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​សម្រាប់​ផ្នែក​ខ្លះ​នៃ​ភូមិសាស្ត្រ​ភូមិ​ស្វាយ​ជ្រុំ​និង​ភូមិ​អណ្ដូង​នៅ​ឃុំ​បែក​ចាន​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្ដាល​ដោយ​ត្រូវ​កំណត់​ជា​តំបន់​រឿង​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ នៃ​ជំងឺ​កូវីដ ១៩ រយៈ​ពេល​៧​ ថ្ងៃ​បន្ត​ទៀត​គិត​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភាឆ្នាំ២០២១រហូតដល់ថ្ងៃទី០៤ ខែ​មិថុនាឆ្នាំ២០២១»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាល​ខេត្ត​បាន​បន្ត​ថា​ ក្នុង​នោះ​កំណត់​ជា​តំបន់​លឿង​ផ្នែក​ខ្លះ​ភូមិ​ស្វាយ​ជ្រុំ​លើក​លែង​ផ្នែក​ខ្លះ​នៃ​ប៉ែក​ខាង​ជើង​ចាប់​ពី​ផ្លូវ​ចូល​ភូមិ​ផ្នែក​ខាង​កើត​ជាប់​ផ្លូវ​ជាតិ​លេខ​៤​ស្ថិត​នៅ​ក្នុង​ភូមិ​ស្វាយ​ជ្រុំ​ឃុំ​បែក​ចាន​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្ដាល​ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​អណ្ដូង​លើក​លែង​ផ្នែក​ខ្លះ​នៃ​ប៉ែក​ខាង​ត្បូង​ចាប់​ពី​ផ្លូវ​បេតុង​កែង​និង​ដេប៉ូតេលា​ស្ថិត​ក្នុង​ភូមិ​អណ្ដូង​ឃុំ​បែកចាន​ ស្រុកអង្គស្នួលខេត្តកណ្ដាល។

លោក អភិបាលខេត្ត បាន​បន្ត​ទៀត​ថា​ ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិធាន​ការ​រដ្ឋបាល​បន្ត​ចំពោះ​ការ​កំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​សាស្ត្រ​ភូមិ​ស្វាយ​ជ្រុំ​និង​ភូមិ​អណ្ដូង​ឃុំ​បី​ចាន​ស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល​ជា​តំបន់​លឿង​ត្រូវ​អនុលោម​តាម​ប្រកាស​កាល​ពី​ថ្ងៃទី៣០ ខែ​មេសាឆ្នាំ ២០២១ ​របស់​រដ្ឋបាល​ខេត្ត​កណ្ដាល។

ក្រៅ​ពី​នេះ​អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិសាស្រ្ត​ភូមិ​ថ្មី ​ភូមិ​ព្រែក​តាទួន និង​ភូមិ​ពាម​រាំង​លើ​ នៃ​ឃុំពាមរាំង ​ស្រុក​លើក​ដែក ខេត្ត​កណ្ដាល ​ត្រូវ​បាន​កំណត់​ជា ​”តំបន់​ក្រហម”​ “តំបន់​លឿង​ទុំ” ​និង​ “តំបន់​លឿង” ។

បន្ត​ដាក់​ភូមិ​មួយ​ចំនួន​ទៀត​ជា​តំបន់​ក្រហម​និង​តំបន់​លឿង​ទុំ​ដូច​ជា​នៅ​ភូមិ​ជ្រៃ​ធំ​ឃុំ​សំពៅ​ពូន​ស្រុកកោះ​ធំ​រយៈ​ពេល​១៤ថ្ងៃចាប់ពីថ្ងៃទី២២ឧសភាដល់ថ្ងៃទី៤មិថុនា។ដាក់​ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រែក​រ័ត្ន​និង​ភូមិ​ពោធិ​បាន​នៃ​ឃុំពោធិ​បាន​ស្រុក​កោះធំរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី២១ឧសភាដល់ថ្ងៃទី៣មិថុនា។

ដាក់ភូមិចំនួន៤នៃឃុំបែកចាននិងភូមិចំនួន៤នៃឃុំបែបចានរួមមានភូមិស្វាយជុំ ភូមិ អណ្តូង ភូមិ ពងទឹក​និង​ភូមិ​ត្នោត​ម្ពើម​ និង​ភូមិ ព្រៃ​ពពាល​ ឃុំ​ពើក​នៃ​ស្រុក​អង្គស្នួល​ជា​តំបន់​លឿង​ទុំ​និង​តំបន់​​លឿង​រយៈ​ពេល​៧​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២២ រហូត​ដល់​ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១នេះ។

គួរ​បញ្ជាក់​ថា ​គិតត្រឹមព្រឹកថ្ងៃទី២៩ឧសភានេះ ខេត្ត​កណ្ដាល​មាន​អ្នក​ឆ្លង​ជំងឺកូវីដ ១៩សរុបចំនួន ៣,៥៣៥ នាក់​អ្នក​ជា​សះ​ស្បើយ​ចំនួន ២,១៥០ នាក់ អ្នក​ជំងឺ​កំពុង​សម្រាក​ពេទ្យ​ចំនួន​១៣៨៥​នាក់​៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម