កូវីដ-១៩
មកដល់ពេលនេះ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ ១៩ ជាង៤៥០នាក់ និងស្លាប់៥នាក់
រហូតមកដល់ព្រឹកថ្ងៃទី០១មិថុនាឆ្នាំ២០២១នេះខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ ១៩ចំនួន៤៥៩នាក់និងស្លាប់បានត់បង់ជីវិតចំនួន៥នាក់។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែងបានឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងចំនួន៤៥៩នាក់នោះមានអ្នកជំងឺជាសះស្បើយចំនួន១៩៦នាក់និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២៥៨នាក់។

ជាការគត់សម្គាល់នៅថ្ងៃទី៣១ខែឧសភាជាលើកដំបូងហើយដែលខេត្តព្រៃវែងមានករណីឆ្លងជំងឺកូវីដ ១៩ច្រើនរហូតទី៦៥នាក់ក្នុងរយៈពេល២៤ម៉ោងដែលអ្នកឆ្លងថ្មីទាំងនោះរួមមានជាកម្មកររោងចក្រ អ្នកធ្វើដំណើរពីភ្នំពេញឬខេត្តដែលមានហានិភ័យមួយចំនួនទៀតទៅលេងស្រុកកំណើតនិងពលករមកពីប្រទេសថៃជាដើម។
យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តបានធ្វើការអំពាវនាវដល់អ្នកដែលបានធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ ១៩ ត្រូវទៅធ្វើតេស្តរកវីរុសកូវីដ ១៩និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ចំណែកអ្នកប៉ះពាល់ដោយប្រយោលត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និងកុំប៉ះពាល់ជាមួយអ្នកដទៃហើយពេលមានករណីក្តៅខ្លួន ក្អក ហៀសំបោរ ថប់ដង្ហើមសូមប្រញាប់រួសរាន់ទៅធ្វើសំណាកជាបន្ទាន់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


