កូវីដ-១៩
កម្មការិនីរោងចក្រនៅខេត្តស្វាយរៀងម្នាក់បានស្លាប់នៅផ្ទះ ពេលធ្វើតេស្តទើបឃើញមានវិជ្ជមានកូវីដ១៩
ស្ត្រីឈ្មោះ មិន គន្ធា អាយុ៤២ឆ្នាំ ដែលកន្លងមកមានមុខរបរកម្មការិនីរោងចក្រកៅវ៉េ បានទទួលមរណភាពនៅគេហដ្ឋាន ស្ថិតនៅភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប កាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង៣រសៀល ពេលធ្វើតេស្ត ទើបរកឃើញមានវិជ្ជមានកូវីដ១៩។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តស្វាយរៀងចុះថ្ងៃទី២១ មិថុនាបានឲ្យដឹងថា ក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ ១៩ខេត្តសហការជាមួយក្រុមឆ្លើយតបបន្ទាន់បានធ្វើកោសល្យវិច័យយកវត្ថុសំណាកតាមរយៈការធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យស្ត្រីខាងលើ បានទទួលមរណភាពដោយសារជំងឺកូវីដ១៩ ហើយបានប៉ះពាល់ផ្ទាល់ចំនួន ២នាក់និងក្រុមការងារបានយកវត្ថុសំណាកវិភាគធ្វើតេស្តនឹងដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះរង់ចាំលទ្ធផលចាត់វិធានការបន្ត។
ចំណែក រដ្ឋបាលខេត្តស្វាយរៀងបានសម្តែងនូវក្តីរន្ធត់ និងសោកស្តាយដោយបានទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តបានណែនាំដល់បងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត ៣កុំ និង ៣ការពារ ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១៥៧០នាក់ស្រី៩១២នាក់ ជាសះស្បើយចំនួន១០៧៦នាក់ស្រី៦០៦នាក់កំពុងព្យាបាលចំនួន៤៨៣នាក់ស្រី៣០៣នាក់និងស្លាប់ចំនួន១១នាក់ស្រី៤នាក់៕
ដោយ ៖ សំអឿន

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


