Connect with us

កូវីដ-១៩

អាជីវករ​ផ្សារបឹង​កេងកងជាង​១០០​នាក់ ​រក​ឃើញ​ឆ្លងកូវីដ១៩

បានផុស

នៅ

ប្រភពពីសមត្ថកិច្ច​ឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ និងអាជីវករផ្សារ​បឹង​កេង​កង​​ប្រមាណ ១០០​នាក់​ រក​ឃើញ​ឆ្លងកូវីដ១៩។ បរិវេណជុំវិញផ្សារបឹងកេងកង ត្រូវបានអាជ្ញាធរហ៊ុមព័ទ្ធជាថ្មី នៅថ្ងៃទី ២៨ ខែមិថុនានេះ​ ដើម្បីទប់ស្កាត់ការ​ឆ្លងរិករា​លដាល​នៃ​កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចឈរចាំគោលដៅបិទខ្ទប់ បានប្រាប់ភ្នាក់ងារព័ត៌មានកម្ពុជាថ្មី ប៉ុន្មាននាទីមុននេះថា ក្រុម​គ្រូពេទ្យកំពុងយកសំណាកអាជីវករ និងពលរដ្ឋរាប់រយនាក់ ហើយរកឃើញប្រមាណជាង ១០០ នាក់ នៅរសៀលថ្ងៃទី ២៨ ខែមិថុនានេះ។

បរិវេណជុំវិញផ្សារបឹងកេងកងត្រូវបានហ៊ុមព័ទ្ធ មិនឱ្យមានការ​ចេញចូល​នោះទេ សម្រាប់បុគ្គលិក ឬអាជីវករដែលកំពុងបម្រើការងារទាល់តែធ្វើតេស្ត​រកឃើញអវិជ្ជ​មានទើប​អាច​ចេញពី ទីតាំងហ៊ុមព័ទ្ធបាន។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌបឹងកេងកង បានឱ្យដឹងថា ដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្មានថ្ងៃនេះ មានបងប្អូនអាជីវករផ្សារបឹងកេងកងបានឆ្លងវិរុសកូវីដ១៩ ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួឱ្យព្រួយបារម្ភ និងត្រូវចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម