Connect with us

កូវីដ-១៩

ផ្អាកដំណើរការគ្រឹះស្ថានមីក្រូ​ហិរញ្ញ​វត្ថុប្រាសាក់១៤ថ្ងៃក្រោយមានបុគ្គលិកឆ្លងកូវីដ១៩

បានផុស

នៅ

អាជ្ញាធរស្រុកកណ្តាលស្ទឹងខេត្តកណ្តាលបានផ្អាកដំណើរការធនាគារប្រាសាក់ដែលមានទីតាំងនៅទល់មុខផ្សារកំពង់កន្ទួតរយៈពេល១៤ថ្ងៃក្រោយពីមានបុគ្គលិកចំនួន៣នាក់បានឆ្លងជំងឺកូវីដ១៩។

លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅល្ងាចថ្ងៃទី៧ខែកក្កដានេះថាអាជ្ញាធរបានសម្រេចផ្អាកដំណើរការទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ផ្អាកដំណើរការរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ​កូវីដ១៩។បន្ទាប់ពីរកឃើញបុគ្គលិកធនាគារនេះចំនួន៣នាក់ប្រុស២នាក់និងស្រី១នាក់ដែលមានទីតាំងនៅទល់មុខផ្សារកំពង់កន្ទួតឆ្លងជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាលស្រុកបានបន្តថា ចំណែកអាជីវករផ្សារនិងប្រជាពលរដ្ឋមិនមានរកឃើញបន្ថែមទៀតទេពោលគឺមានតែ​២៧នាក់ប៉ុណ្ណោះតែបើបូករួមទាំងបុគ្គលិកធនាគារប្រាសាក់៣នាក់ទៀតធ្វើឱ្យអ្នកឆ្លងកើនឡើងដល់៣០នាក់។

លោក អភិបាលស្រុកបានបន្តទៀតថាអ្នកឆ្លង៣០នាក់នេះមានអ្នកជាប់ពាក់ព័ន្ធចំនួន៥៧គ្រួសារដែលអ្នកប៉ះពាល់ផ្ទាល់ត្រូវបញ្ជួនទៅធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យកំពង់កន្ទួតនិងអ្នកដែលប៉ះពាល់ដោយប្រយោលត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនដោយមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីអាជ្ញាធរមូលដ្ឋាន។

រដ្ឋបាលខេត្តកណ្ដាល បានសម្រេចផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្ទួតជាបណ្ដោះអាសន្នដែលមានទីតាំងស្ថិតក្នុងឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ក្រោយរកឃើញអាជីករផ្សារមានឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់។

ក្នុងនោះបានកំណត់តំបន់ទីប្រជុំជនផ្សារកំពង់កន្ទួតជាតំបន់លឿងទុំដោយគិតពីផ្នែកខាងត្បូងផ្លូវលេខ ១០៤ចាប់ពីចំណុចកែងជាមួយផ្លូវឃុំនិងចំណុចកែងជាមួយផ្លូវលេខ១០៥រហូតដល់ប្រឡាយលេខ៦៣៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម