Connect with us

កូវីដ-១៩

ក្រសួងសុខាភិបាលមិនអនុញ្ញា តឱ្យមានការហែក្បួនសាកសពអ្នកជំងឺកូវីដ១៩ទៅបញ្ចុះឡើយ

បានផុស

នៅ

ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យមានការហែក្បួនសាក សពអ្នកជំងឺកូវីដ១៩ទៅបញ្ចុះឡើយតែឱ្យក្រុមគ្រួសារនិងអ្នកសែងសពមិនឱ្យលើសពី១០នាក់និងគោរពទៅតាមវិធានសុខាភិបាល។

លោកសាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងកូវីដ១៩ បានឱ្យដឹងថាចំពោះការបញ្ចុះសាកសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ អ្នកសែងមឈូសយកទៅបញ្ចុះត្រូវមានចំនួនពី៤ ទៅ៦នាក់នឹងត្រូវពាក់សម្ភារៈការពារឱ្យបានត្រឹមត្រូវ ហើយសមាជិកគ្រួសារឬអ្នកចូលរួមត្រូវពាក់ម៉ាស​ការពារឱ្យបានត្រឹមត្រូវនិងត្រូវកំណត់ចំនួនមិនឲ្យលើសពី ១០ នាក់ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួមចំនួន១ ម៉ែត្រកន្លះពីគ្នានិងនៅចំងាយ ៣ ម៉ែត្រពីសាកសពព្រមទាំមិនអនុញ្ញាតឲ្យមានការហែក្បួនឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រដ្ឋមន្ត្រី បាន្តថា លើសពីនេះទៀតគ្រប់សាកសពអ្នកជំងឺកូវីដ១៩មិនត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យឬវះកាត់សាកសពឡើយ ហើយ សាកសពត្រូវបានរៀបចំដោយរុំក្រណាត់រួចដាក់ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ក្នុងមឈូសមុនយកទៅបូជាឬបញ្ចុះ។ដូច្នេះឱកាសនៃការចម្លងវីរុសកូវីដ១៩ពុំអាចកើតមានឡើយប្រសិនបើពុំមានការរុះរើឬបើកថង់រុំសាកសពនោះ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ការបូជាឬបញ្ចុះសពដែលអនុវត្តតាមគោលការណ៍ណែនាំត្រឹមត្រូវអាចចៀសវាងបានពីការចម្លងវីរុសកូវីដ១៩ដើម្បីសុវត្ថិភាពអ្នករៀបចំនិងអ្នកដឹកជញ្ជូនសាកសពអ្នកលើកសាកសពដាក់ចូលក្នុងមឈូសនឹងលើកមឈូសដាក់លើទីតាំងបូជាត្រូវពាក់ឧបករណ៍ការពារខ្លួនភីភីអ៊ីឱ្យបានត្រឹមត្រូវដូចជាពាក់ម៉ាសពេទ្យអាវអៀមការពារខ្លួននិងស្រោមដៃនៅពេលរៀបចំរួចរាល់ត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឱ្យបានត្រឹមត្រូវហើយលាងសំអាតដៃជាមួយអាកុលឬជែលឬសាប៊ូនិងទឹកស្អាតភ្លាមៗ។

លោករដ្ឋមន្ត្រីបានណែនាំឱ្យធ្វើការអប់រំណែនាំបន្ថែមអំពីសុវត្ថិភាពនិងលើកទឹកចិត្តដល់មន្ត្រីបុគ្គលិកនិងអ្នកដែលធ្វើការពាក់ព័ន្ធនឹងសាកសពនឹងកិច្ចការបូជាឬបញ្ចុះសពកុំឱ្យមានការភ័យខ្លាចឬមនន្ទិលសង្ស័យនិងសូមចូលរួមអនុវត្តកិច្ចការនេះប្រកបដោយទទួលខុសត្រូវសេចក្តីថ្លៃថ្នូរទៅតាមទំនៀមទម្លាប់ប្រពៃណីសាសនាដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកីវីដ១៩និងកាត់បន្ថយហានិភ័យសុខភាពសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថារដ្ឋាភិបាលបានអនុញ្ញាតឱ្យសពសាសនិកឥស្លាមនិងសពជនជាតិភាគតិចស្លាប់ដោយជំងឺកូវីដ១៩ធ្វើការបញ្ចុះសពទៅតាមប្រពៃណី។ចំណែកពលរដ្ឋខ្មែរនិងបរទេសស្លាប់ដោយសារជំងឺកូវីដ១៩ត្រុវបូជានៅតាមឈានបនដ្ឋានដែលមានសុវត្តិភាពនៅតាមរាជធានីខេត្តនីមួយៗ៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម