Connect with us

កូវីដ-១៩

ព្រឹកនេះ វៀតណាម ប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មី ២,៧៧៥ករណី

បានផុស

នៅ

ការឆ្លងជំងឺកូវីដ-១៩ សរុបរបស់ប្រទេសវៀតណាមនៅក្នុងរលកថ្មី បានកើនដល់ ៦១,៨៨៩ករណី គិតត្រឹមព្រឹកថ្ងៃពុធនេះ បន្ទាប់ពីការឆ្លងថ្មី ២,៧៧៥ករណី ត្រូវបានរកឃើញនៅក្នុង ២៣ខេត្តក្រុង។

ក្នុងចំណោមការឆ្លងថ្មី ទីក្រុងហូជីមិញ រកឃើញ ១,៧៣៩ករណី បន្ទាប់មកខេត្ត Binh Duong ៦៥៧ករណី និងDong Nai ៨៥ករណី។

ករណីសេសសល់ ត្រូវបានរកឃើញនៅ Tien Giang (៦៥ករណី), Vinh Long (៣៩ករណី), Ben Tre (៣៥ករណី), Can Tho (១៦ករណី), Kien Giang (១២ករណី), Hau Giang (៩ករណី) និង Long An (៨ករណី), Ba Ria-Vung Tau (១៨ករណី), Binh Phuoc (១២ករណី), Khanh Hoa (៣៨ករណី), Dak Lak (១៣ករណី), Phu Yen (៥ករណី), Dak Nong (៤ករណី), Quang Ngai (៣ករណី), Binh Dinh (២ករណី), Nghe An (២ករណី), Lam Dong (២ករណី), Gia Lai (១ករណី), Hanoi (៤ករណី) និង Ha Giang (៦ករណី)។

ស្របពេលជាមួយគ្នានោះដែរ ខេត្ត Ha Giang បានកត់ត្រាករណីឆ្លងក្នុងសហគមន៍ ជាលើកដំបូងនៅក្នុងរលកចុងក្រោយ។

ចាប់តាំងពីរលកចុងក្រោយផ្ទុះឡើងកាលពីថ្ងៃទី២៧ខែមេសា ករណីឆ្លងក្នុងសហគមន៍ ត្រូវបានកត់ត្រានៅក្នុង ៦០ខេត្តក្រុង ក្នុងចំណោម ៦៣ខេត្តក្រុងរបស់ប្រទេស វៀតណាម ខណៈទីក្រុង ហូជីមិញ មានការឆ្លងច្រើនជាងគេ ពោលគឺ ៣៩,៥២៦ករណី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express 

ចុចអាន៖ វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដ ជាង ៤ពាន់ករណីទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម