កូវីដ-១៩
វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដ ជាង ៤ពាន់ករណីទៀត
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងកូវីដថ្មីចំនួន ២,១៦១ ករណីទៀត កាលពីយប់ថ្ងៃចន្ទ ដោយនាំឲ្យចំនួនសរុបប្រចាំថ្ងៃ ឡើងដល់ ៤,១៧៥ករណី។

ក្នុងចំណោមករណីសរុបពេលយប់ ទីក្រុងហូជីមិញ ដែលជាចំណុចផ្ទុះរលកទី៤ បានកត់ត្រាការឆ្លងថ្មីចំនួន ១,៥៣៩ករណី បន្ទាប់មកគឺខេត្តភាគខាងត្បូង Binh Duong រកឃើញ ២៨៨ករណីនិង Dong Nai រកឃើញ៨០ករណី។ ករណីដែលនៅសេសសល់ ត្រូវបានកត់ត្រាក្នុង ១៩ខេត្តក្រុងផ្សេងទៀត។
ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ពីអ្នកជំងឺចំនួន ៣៨០នាក់ ជាសះស្បើយផងដែរ ដោយធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង កើនដល់ ១១,០៤៧នាក់។

ចាប់តាំងពីរលកថ្មីបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសាមក ប្រទេសវៀតណាម បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន ៥៤,៣២៥ករណី នៅក្នុង ៥៨ខេត្តក្រុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ប្រជា ជន ខ្លាច ខ្វះ នាំ គ្នា ទិញ អុកស៊ីសែន ទុក ផ្ទះ ធ្វើ ឲ្យ ក្រសួង សុខាភិបាល វៀតណាមព្រមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


