ព័ត៌មានជាតិ
មន្ត្រី បុគ្គលិក កម្មកររោងចក្រត្រូវធ្វើតេស្តជាប្រចាំ
ក្រសួងសុខាភិបាលនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ បានចេញសារាចរណែនាំមួយ ស្ដីពីវិធានការនៃការរួមចំណែកកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ដោយតម្រូវឱ្យមន្ត្រីស្ថាប័នរដ្ឋ និងបុគ្គលិកក្រុមហ៊ុន រោងចក្រ សហគ្រាស ត្រូវធ្វើតេស្តជាប្រចាំ ដោយក្រសួងប្រៃសណី និងទូរគមនាគមន៍ បន្តចែកចាយឧបករណ៍តេស្តរហ័ស ក្នុងតម្លៃដើម។

សារាចរណែនាំដែលចុះហត្ថលេខាដោយ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ទៀតថា តំបន់ដែលមានផ្ទុះជំងឺកូវីដ១៩ ជាតំបន់បិទខ្ទប់ ត្រូវបានកំណត់ធ្វើការវាយតម្លៃលើប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ និងធ្វើតេស្តរហ័ស ឬធ្វើតេស្ត PCR ស្របតាមបច្ចេកទេសសុខាភិបាល។
ចំពោះកន្លែងយកសំណាកសាធារណៈដោយមន្ត្រីសុខាភិបាលមូលដ្ឋាន ឬក្រុមអ្នកស្ម័គ្រចិត្ត សម្រាប់ប្រជាពលរដ្ឋមិនមានលទ្ធភាពទិញឧបករណ៍តេស្តរហ័សត្រូវរៀបចំនៅតាមស្រុក ខណ្ឌ ឬឃុំ សង្កាត់។

សារាចរដដែលលើកឡើងថា ក្រសួងប្រៃសណី និងទូរគមនាគមន៍ បន្តលក់ឧបករណ៍តេស្តរហ័សរយៈពេល២ខែទៀត ដើម្បីឱ្យមានភាពសម្បូរ និងបន្សាំទៅនឹងតម្លៃទីផ្សារ បន្ទាប់មកក្រសួងនិងផ្ទេរទៅឱ្យអង្គភាពណាមួយ ឬទុកលទ្ធភាពទៅឱ្យក្រុមហ៊ុនធ្វើអាជីវកម្មក្នុងតម្លៃសមស្រប។
រីឯមន្ទីរពេទ្យឯកជនទាំងអស់ ត្រូវផ្ដល់សេវាធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋ ក្នុងតម្លៃទាបសមស្រប ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័សដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។

ចំណែកឯឱសថស្ថាន ត្រូវលក់ឱបករតេស្តរហ័សក្នុងតម្លៃសមស្របដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញយកមកធ្វើតេស្ត។
ដោយឡែកមូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវប្រើប្រាស់ឧបករណ៍តេស្តរហ័ស ផ្ដល់ជូនដោយក្រសួងសុខាភិបាល៕
សារាចរណែនាំ៖


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


