ជីវិតកម្សាន្ដ
បើទៅ Walk Street ដាក់កន្ទេលទៅផង ព្រោះអាទិត្យនេះមានទស្សនីយភាពល្ខោនបាសាក់រឿង «តេជោយ៉ត»
នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ផ្លូវថ្មើរជើងចតុមុខ ដែលជាកន្លែងកម្សាន្តដ៏ពេញនិយមក្នុងក្រុងភ្នំពេញ នឹងមានការបង្ហាញទស្សនីយភាពល្ខោនបាសាក់ រឿង «តេជោយ៉ត» ដែលសម្តែងដោយក្រុមសិល្បល្ខោនបាសាក់មហាជនវង់ទី១ រាជាធានីភ្នំពេញ ដឹកនាំដោយលោក អុល សំអាង ។

បើតាមការជូនដំណឹងរបស់សាលាក្រុងរាជធានីភ្នំពេញ ផ្ទាំងទស្សនីយភាពល្ខោនបាសាក់ខ្មែររឿង «តេជោយ៉ត» នឹងបើកការសម្តែងជូនទស្សនានៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ ពោលគឺថ្ងៃទី ១៣កក្កដា នៅចំណុចមួយកន្លែងលើផ្លូវថ្មើរជើងចតុមុខ របស់ក្រុមដឹកនាំសិល្បល្ខោនបាសាក់មហាជនវង់ទី១ រាជាធានីភ្នំពេញ។
ដំណឹងនេះ ធ្វើឱ្យមហាជននិងអ្នកនិយមចូលចិត្តទស្សនាល្ខោនបាសាក់ មានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ ខណៈនេះ ជាទិដ្ឋភាពដ៏កម្រដែលពុំសូវមានបង្ហាញឱ្យទស្សនាឡើយ។ តួយ៉ាង កន្លងមកទស្សនីយភាពល្ខោនបាសាក់ ច្រើនតែមានសម្តែងនៅតាមកម្មវិធីបុណ្យធំៗរបស់ភូមិស្រុកតាមតំបន់ប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងវេលានៃការបង្ហាញទស្សនីយភាពវិញ លោក អុល សំអាង ក្នុងនាមជាប្រធានក្រុមសម្តែង បានឱ្យដឹងដែរថាក្រុមសិល្បល្ខោនបាសាក់របស់លោក នឹងមានវត្តមានសម្តែងនៅចំណុចផ្លូវថ្មើរជើង បង្ហាញឱ្យសាធារណជនបានទស្សនាដោយសេរីចាប់ពីវេលាម៉ោង ៦ល្ងាច ដល់ម៉ោង ៩យប់ ។
ទន្ទឹមនេះ លោក អុល សំអាង ក៏បានអំពាវនាវ ដោយសុំឱ្យមហាជនចូលរួមគាំទ្រ និងបន្តផ្សព្វផ្សាយផង ដើម្បីអភិរក្សអភិវឌ្ឍន៍ទម្រង់ល្ខោនបាសាក់បុរាណខ្មែរឱ្យរុងរឿងគង់វង្ស ក៏ដូចជាលើកទឹកចិត្តដល់សិល្បករខ្មែរបុរាណផង។


យ៉ាងណា ដំណឹងនេះ ហាក់ទទួលបានចាប់អារម្មណ៍ផងដែរពីសាធារណជន ដោយខ្លះបានលើកឡើងថា “ជាទស្សនីយភាពកម្របានឃើញ និងទស្សនាការសម្តែងទម្រង់ល្ខោនបាសាក់ផ្ទាល់ណាស់។ ខណៈខ្លះទៀត ក៏បង្ហាញក្តីរំភើបពេញចិត្តទទឹងចង់ទស្សនា ព្រមទាំងស្នើឱ្យរួមគ្នាចូលរួមលើកស្ទួយល្ខោនបុរាណជាតិឱ្យផុសផុលផងដែរ។

គួរជម្រាបថា នេះពុំមែនជាការបង្ហាញទម្រង់សិល្បៈបុរាណលើកដំបូង នៅលើដងផ្លូវដ៏ពេញនិយមរាល់ចុងសប្តាហ៍មួយនេះឡើយ។ ជាក់ស្តែង កន្លងមករដ្ឋបាលរាជធានី និងស្ថាប័នពាក់ព័ន្ធ តែងប្រឹងប្រែងពាំនាំទិដ្ឋភាពទស្សនីយភាពសិល្បៈខ្មែរជាច្រើនទម្រង់ មកបង្ហាញបន្តបន្ទាប់ ដើម្បីបជ្រាបក៏ដូចជាផ្សព្វផ្សាយសិល្បៈវប្បធម៌របស់ជាតិ ក្នុងបរិវេណកន្លែងកម្សាន្តដ៏ពេញនិយម ក្នុងក្រុងភ្នំពេញនេះ។ យ៉ាងណា ក្រៅពីទស្សនីយភាពសិល្បៈបុរាណខ្មែរ ផ្លូវថ្មើរជើងចតុមុខ ក៏ផ្តល់ការកម្សាន្តតាមរយៈសកម្មភាពផ្សេងៗជាច្រើនទៀត៕ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


