ជីវិតកម្សាន្ដ
ក្រោយមានការប្រៀបធៀប! លោក អុល សំអាង អះអាងថា ខ្លួនពុំជាប់សែស្រឡាយបិតាល្ខោនបាសាក់ឡើយ
លោកអុល សំអាង ប្រធានក្រុមដឹកនាំសិល្បល្ខោនបាសាក់មហាជន អុល សំអាង វង់ទី រាជធានីភ្នំពេញ ចេញមុខបញ្ជាក់ថា លោកនិងបិតាល្ខោនបាសាក់ លោកតា សាំង សារុន ពុំជាប់សែស្រឡាយគ្នានោះឡើយ។ តួយ៉ាង លោកជាខេត្តកំពង់ចាមមួយរូប ដែលគ្រាន់តែមានចិត្តស្រលាញ់វិស័យសិល្ប:ចម្រៀងបុរាណ-សម័យ ទើបប្រឹងដុះខាតសមត្ថភាពក្នុងវិស័យល្ខោនបាសាក់នេះ។

ការចេញមុខបញ្ជាក់របស់តួឯកល្ខោនបាសាក់រូបនេះ គឺបន្ទាប់ពីមានការវែកញែក និងធ្វើការប្រៀបធៀបរូបលោកទៅនឹងលោកតា សាំង សារុន ដែលជាបិតាល្ខោនបាសាក់ដ៏ល្បីល្បាញកាលពីជំនាន់ដើម។ ដោយមើលឃើញពីការប្រៀបធៀបនេះ លោក អុល សំអាង និយាយទៅកាន់សាធារណជនដូច្នេះថា “សូមកុំយល់ច្រឡំបងប្អូន តែខ្ញុំសូមបង្ហាញប្រាប់ទុកជាមុន (កុំឱ្យអ្នកខ្លះ ថាខ្ញុំតាំងខ្លួនជាលោកតាសាំង សារុន ទី២ ទី៣ ទី៤…)។

លោកបន្តថា ដោយសារកន្លងមកនេះ មានទស្សនិកជនអ្នកគាំទ្រមួយចំនួន តែងបានសួរនាំថា ខ្លួនលោកមានជាប់សែស្រឡាយលោក តា សាំង សារុន ដែរឬយ៉ាងណា? ត្រង់ចំណុចនេះ លោក អុល សំអាង បញ្ជាក់ជូនថា លោកធ្លាប់តែឮឈ្មោះលោកតា សាំង សារុន តាមរយ:ចាស់ៗដំណាលតគ្នា ឬការសរសេរសៀវភៅប្រវត្តិរបស់គាត់នៅក្រសួងប៉ុណ្ណោះ។
ចំណែកឯជាប់សែស្រឡាយឬអត់ លោកបញ្ជាក់ថា រវាងលោក និងលោកតា សាំង សារុន គឺពុំមានជាប់ពាក់ព័ន្ធ ឬជាប់សែស្រឡាយនឹងគ្នាទេ ដូច្នេះហើយ លោកប្រាប់ដល់មហាជនឈប់យល់ច្រឡំទៀត ឯខ្លួនលោកផ្ទាល់ គឺជាអ្នកស្រុ កខេត្តកំពង់ចាម និងបានបន្តការសិក្សានៅទីក្រុងភ្នំពេញ។
លោកគូសបញ្ជាក់ថា ព្រោះតែចិត្តស្រលាញ់វិស័យសិល្ប:ចម្រៀងបុរាណ-សម័យ ជាហេតុនាំឱ្យលោកសម្រេចចូលហាត់រៀនតែម្តង។ ឯគ្រូៗដែលលោកធ្លាប់ហាត់រៀនជាមួយមានដូចជា, លោកគ្រូ អ៊ុំ សា មិត្ត, លោកគ្រូ គង់ ពៅ ដែលជាសាស្រ្តាចារ្យបង្ហាត់បង្រៀន និងធ្លាប់រំលឹកប្រាប់ពីប្រវត្តិរបស់លោកតា សាំង សារុន កាលពីជំនាន់ពួកគាត់សម្តែងជាមួយគ្នាដែរ ទើបធ្វើឱ្យលោកបានដឹងខ្លះៗ ពីប្រវត្តិបិតាល្ខោនបាសាក់ លោកតា សាំង សារុន ។
សូមជម្រាបជូនថា បិតាល្ខោនបាសាក់លោកគ្រូ សាំង សារុន មានស្រុកកំណើតនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តក្រចេះ លោកកើតនៅឆ្នាំ១៩២២ ជាកូនទី៥ ក្នុងគ្រួសារ ដែលមានឪពុកឈ្មោះ ណែម សាំង ជាអភិបាលស្រុកស្ទឹងត្រង់ខេត្តក្រចេះ និងមានម្តាយឈ្មោះ ជួប អុឹម ។ នេះបើយោងតាមសៀវភៅ យីកេនិងល្ខោនបាសាក់បោះពុម្ពឆ្នាំ១៩៩៧ របស់លោក ពេជ្យ ទុំក្រវិល ៕ ចាន់រ៉ា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


