ព័ត៌មានជាតិ
លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្ដួចផ្ដើមឱ្យមានការសម្ដែង “ល្ខោនបាសាក់” ជូនពលរដ្ឋទស្សនា
លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្ដួចផ្ដើមឱ្យមានការរៀបចំសម្ដែងទស្សនីយភាព “ល្ខោនបាសាក់” ជូនប្រជាពលរដ្ឋបានទស្សនាកំសាន្ត កាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅទីតាំងភូមិកោះថ្មី សួនដើមគរមាត់ទន្លេ ដោយមានការចូលរួមទស្សនាយ៉ាងច្រើនកុះករ។

ផ្ទាំងទស្សនីយភាព “ល្ខោនបាសាក់” នេះ នឹងសម្តែងជូនទស្សនាកំសាន្តម្តងទៀតនារាត្រីឆ្លងឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ នៅទីតាំងក្នុងវត្តត្នោត។
លោក ហែម សុវត្ថិ ប្រធានក្រុមការងារបានលើកឡើងថា ដើម្បីធ្វើឱ្យ “ល្ខោនបាសាក់” ដែលបានចាប់កំណើតនៅស្រុកបាសាក់ ខេត្តឃ្លាំងកម្ពុជាក្រោមបានរស់ឡើងវិញ ព្រមទាំងចូលរួមលើកស្ទួយវប្បធម៌ខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា ជាពិសេសយុវជនជំនាន់ក្រោយបានស្គាល់ និងចូលរួមថែរក្សា។

ម៉្យាងវិញទៀត ការរៀបចំផ្ទាំងទស្សនីយភាពនេះ ក៏ក្នុងន័យចូលរួមអបអរសាទរនូវសមិទ្ធផលកំណាត់ផ្លូវលំមួយខ្សែទៅកាន់កោះថ្មី ស្ថិតនៅ ភូមិ១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម និងក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំសកល ក្នុងការបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឃុំកោះសូទិន ក្រោមម្លប់សន្តិភាព ដែលមាន សម្តេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ៕










-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ