ជីវិតកម្សាន្ដ
កែវ ចាន់និមល ៖ ស៊ូនៅផ្ទះគ្មានចំណូលប្រសើរជាងមានលុយតែគ្មានកន្លែងចាយ
ភ្នំពេញ ៖ ពិធីការិនីហង្សមាសមានវោហារមិនចេះរីង ស្ងួតអ្នក កែវ ចាន់និមល និងស្វាមីព្រមទាំងកូនបន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩ បច្ចុប្បន្នគ្រួសារពួកគេបានមករស់នៅជុំជួបគ្នាយ៉ាងមានសេចក្តីសុខក្រោមដំបូលផ្ទះតែមួយ។

ប៉ុន្តែយ៉ាងណាមិញទន្ទឹមគ្នាដែលគ្រួសាររបស់នាងបានរួចផុតនិងជាសះស្បើយពីកូវីដ ហើយត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកផ្ទះវិញនោះដែររឿងដែលសំខាន់នោះគឺ កែវ ចាន់និមល នៅតែបន្តការអនុវត្តន៍ និង គោរពតាមការណែនាំដោយមិនចេញក្រៅផ្ទះឡើយ។

អំឡុងពេលនេះកំពុងស្នាក់នៅផ្ទះនេះដែរ អ្នកនាង កែវ ចាន់និមល បានថ្លែងប្រាប់ឲ្យដឹងថា គ្រួសាររបស់នាងពេលនេះ គឺនៅតែក្នុងផ្ទះមិនចេញក្រៅទេទោះបីគ្មានចំណូលក៏ដោយ។ អ្នកនាង កែវ ចាន់និមល បញ្ជាក់ថា ស៊ូនៅតែផ្ទះគ្មានចំណូល មានតែចំណាយក៏ពិតមែន តែក៏ប្រសើរជាងមានលុយតែគ្មានកន្លែងចាយ ជាពិសេសគ្មានឱកាសចាយលុយ ព្រោះតែអស់ជីវិត។

ពិធីការិនី កែវ ចាន់និមលបាននិយាយបន្តទៀតថា ពេលវេលានេះយើងពិបាកដូចគ្នាណាបងប្អូនតែពួកយើងនឹងអាចឆ្លងផុតនៅផ្ទះដើម្បីថែជីវិត។ ខ្មែរអាចធ្វើបានរួមគ្នាការពារនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងប្រទេសរបស់យើង៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


