ដំណឹង​ល្អ​សម្រាប់​អ្នកគាំទ្រ Mobile Legends: Bang Bang នៅ​កម្ពុជា​ដោយ​ព្រឹត្តិការណ៍ MLBB 515 eParty នឹងធ្វើ​ឡើង​នាពេល​ឆាប់ៗ​ខាងមុខនេះ​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ដំណឹង​ល្អ​សម្រាប់​អ្នកគាំទ្រ Mobile Legends: Bang Bang នៅ​កម្ពុជា​ដោយ​ព្រឹត្តិការណ៍ MLBB 515 eParty នឹងធ្វើ​ឡើង​នាពេល​ឆាប់ៗ​ខាងមុខនេះ​

បានផុស

នៅ

​Montoon ដែលជា​ក្រុមហ៊ុន​ផលិត​វីដេអូ​ហ្គេម Mobile Legends: Bang Bang ដ៏​ពេញនិយម​បំផុត កំពុង​រៀបចំ​គម្រោង​សម្រាប់​ខួប​លើក​ទី​៣​នៃ​ព្រឹត្តិការណ៍ MLBB 515 eParty ហើយនឹង​អញ្ជើញ​អ្នកលេង​ហ្គេម (Gamers) ទាំងអស់​នៅ​កម្ពុជា និង​នៅ​អាស៊ី​អាគ្នេយ៍​ឲ្យ​ចូលរួម ព្រឹត្តិការណ៍​តាម​អន​ឡាញ​នេះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោម​ស្លាក “Together We Achieve More” ព្រឹត្តិការណ៍ MLBB 515 eParty នឹង​ជំរុញ​ទឹកចិត្ត អ្នកលេង​ហ្គេម (Gamers) ទាំងអស់​ក្នុង​តំបន់​ឲ្យ​រក្សា​ភាព​វិជ្ជមាន និង​បន្ត​កិច្ចសហការ ថ្វីបើ​មាន​បញ្ហា​ប្រឈម បង្កឡើង​ដោយ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ ១៩ ដែល​នាំ​ឲ្យ​មាន​វិធានការណ៍​ការបិទ​ខ្ទប់ និង​បម្រាម​គោចរ ទូទាំងប្រទេស​កម្ពុជា​ក៏ដោយ​។​

​ជាមួយនិង​អ្នកលេង​សកម្ម​រាល់​ខែ ២​លាន ៥​សែន​នាក់​នៅ​កម្ពុជា Mobile Legends: Bang Bang គឺជា​កម្មវិធី​ហ្គេម​លើ​ទូរស័ព្ទ​ចល័ត ដ៏​ពេញនិយម​បំផុត​មួយ​នៅ​កម្ពុជា ដូច្នេះហើយ​ព្រឹត្តិការណ៍ 515 eParty ពិតជា​នឹង​នាំមក​នូវ​ភាព​រំភើប និង​ការសប្បាយរីករាយ​ចម្រុះ​អំឡុងពេល​នៃ​គ្រា​លំបាក​នេះ​។​

​ក្នុង​យុទ្ធនាការ MLBB 515 ឆ្នាំនេះ​នឹងមាន​ការដាក់​បង្ហាញ​ក្រុម S.T.U.N. ដែលជា​ក្រុម​និម្មិត​ឆ្នើម​ដោយមាន​តួអង្គ សំខាន់ៗ​ចំនួន ៣ នាក់​របស់ Mobile Legends: Bang Bang រួមមាន លោក Chou កញ្ញា Selena និង​លោក Brody​។ ជាមួយ​តួអង្គ​ថ្មីៗ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំងអស់នេះ​នឹង​នាំមក​នូវ​ភាព​រំភើប និង​អង្រួន​ដួងចិត្ត​អ្នក គាំទ្រ​ក្នុង​ព្រឹត្តិការណ៍ 515​។​

​ក្នុងតួនាទី​នៃ​ក្រុម​តួអង្គ​ថ្មីៗ ទាំងអស់នេះ តួអង្គ Chou នឹង​ដឹកនាំ​ក្រុម S.T.U.N. ដែលមាន​សមាជិក​បីនាក់ នឹង​ជាតា​រា​រ៉េ​ប អ្នករាំ និង​អ្នកជិះ​បន្ទះក្តារ​រអិល ដោយ​គាត់​នឹង​ចេញ Music Video ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃទី ៨ ឧសភា​។ លក្ខណៈ​វីដេអូ​ផ្សេងៗ​គ្នា​នឹងត្រូវ​បានដាក់​បង្ហាញ​ទូទាំង​អាស៊ីអាគ្នេយ៍ រួមទាំង​នៅ​ប្រទេស​កម្ពុជា​ផងដែរ ដែល​សិល្បករ​ឈានមុខ​គេ​មួយចំនួន​របស់​យើង នឹង​ដើរតួ​ជា​តួអង្គ លោក Chou កញ្ញា Selena និង​លោក Brody នៅក្នុង Music Video ពិសេស​ជា​ភាសា​ខ្មែរ ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​១៦ ខែឧសភា​។​

Music Video របស់គាត់​នឹង​ជំរុញ​ទឹកចិត្ត​អ្នកគាំទ្រ MLBB នៅក្នុង​តំបន់​ជាមួយនឹង​ផ្នត់គំនិត “Together We Achieve More”​។

​ក្រុមហ៊ុន Montoon មិនទាន់​បង្ហើប​ឲ្យ​ដឹងថា​តារា​កម្ពុជា​ទាំង ៣ រូប នោះ​ជា​នរណា​ទេ ប៉ុន្តែ​ក្រុមហ៊ុន បាន​ឲ្យ​ដឹងថា​អ្នកគាំទ្រ​ទាំងអស់​ធានាថា នឹង​រំភើប​ពី​ការចូលរួម របស់​តួអង្គ​ទាំងអស់នោះ ដែល​នឹង​ធ្វើ​ឲ្យ ព្រឹត្តិការណ៍ MLBB 515 កាន់តែ​ក៏​ក្រើ​ក​បំផុង​។

​តារា​សម្ដែង​ពី MV ក៏​នឹង​ចាប់​ដៃគូ​ជាមួយ​កីឡាករ MLBB កំពូលៗ របស់​កម្ពុជា​ផងដែរ ដើម្បី​សហការគ្នា ក្នុង​កម្មវិធី​ប្រកួត Fun Match នា​ចុង​ឆ្នាំនេះ ដោយ​នឹង​ធ្វើការ​ផ្ទាល់ ដោយ​ពួកគេ​អាច​សាកល្បង​ជំនាញ​លេង របស់​ពួកគេ​ទល់​និង​ជើង​ខ្លាំង​ដ៏ទៃទៀត​។

​លោកស្រី Lillian Gao មកពី​ក្រុមហ៊ុន Montoon បាន​ឲ្យ​ដឹងថា “​យើង​ដឹងថា​អ្នកគាំទ្រ និង​អ្នកលេង ហ្គេម MLBB របស់​យើង​នៅ​កម្ពុជា​កំពុង​ឆ្លងកាត់​បញ្ហាលំបាក​ឥឡូវនេះ ដូច្នេះ​យើង​សង្ឃឹមថា​ព្រឹត្តិការណ៍ MLBB 515 eParty នេះ​អាច​នាំមក​នូវ​ភាពសប្បាយ​រីករាយ និង​ទំនាក់ទំនង​ដែល​កំពុង​ត្រូវការ​បំផុត ជាមួយ មិត្តភក្តិ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​ទូទាំង​តំបន់ នៅពេលដែល​យុទ្ធនាការ​នេះ​ចាប់​ផ្ដើមឡើង​”​។

​លោកស្រី Lillian Gao បាន​ឲ្យ​ដឹង​ទៀតថា “​ខ្ញុំ​គិតថា​អ្នកគាំទ្រ និង​អ្នកលេង​ហ្គេម MLBB របស់​យើង នឹង​ពេញចិត្ត​តួអង្គ​ថ្មី និង MV ដែល​កំពុង​ត្រូវបាន​ផលិត​ឥឡូវនេះ ដោយ​កំពូល​តារា​កម្ពុជា ៣ រូប ដែល​ធ្វើ​ឲ្យ វីរបុរស S.T.U.N. លោក Chou កញ្ញា Selena និង លោក Brody កាន់តែ​រស់​រវើក​។ សូម​រង់ចាំ​មើល និង​ស្វែងយល់​បន្ថែម​”​។​

​អ្នកគាំទ្រ​ទាំងអស់ នឹងមិន​ចង់​ខកខាន​អត្ថប្រយោជន៍​ពី​ការចូលរួម​នៃ​ព្រឹត្តិការណ៍ 515 ពិសេស​នេះឡើយ និង​កាលបរិច្ឆេទ​មាន​ដូច​នៅ​ខាងក្រោម​៖

​ទី​១, ពីថ្ងៃ​ទី​៨ រហូតដល់​ថ្ងៃទី​១៦ ខែឧសភា ពី​ធី​ចាប់​រង្វាន់ 515​។​

​ទី​២, ថ្ងៃទី​១៥ ខែឧសភា វីរបុរស​ទាំងអស់​អា​ច​ចូលរួម​សប្បាយរីករាយ​។

​ប្រសិនបើ​អ្នកចូលរួម​នាពេលនេះ អ្នកលេង​នឹង​សម្រេចបាន​សមិទ្ធផល 515 ពិសេស​

​ទី​១, ពីថ្ងៃ​ទី​១៤ រហូតដល់​ថ្ងៃទី ១៦ ខែឧសភា អ្នកលេង​ទាំងអស់​នឹង​ទទួលបាន​ចំណាត់ថ្នាក់ នឹងមិន​ធ្លាក់​ចេញពី​ការប្រកួត សម្រាប់​៣ ប្រកួត​។​

​ទី​២, ពីថ្ងៃ​ទី​១៥ រហូតដល់​ថ្ងៃ​ទី​១៧ ខែ ឧសភា Login ដើម្បី​ជ្រើសរើស​តួអង្គ​។​

​សម្រាប់​ព័ត៌មាន​ចុងក្រោយ​បំផុត សូម​បន្តធ្វើ​បច្ចុប្បន្នភាព​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​ផ្លូវការ​របស់ MLBB នៅ​កម្ពុជា​។ អ្វីដែល​ប្រាកដ​នោះ គឺថា​ព្រឹត្តិការណ៍ MLBB 515 ឆ្នាំនេះ​នឹង​នាំមក​នូវ​ភាពសប្បាយ​រីករាយ និង​ភាព​រំភើប​ដល់​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៥ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services