Connect with us

ព័ត៌មានជាតិ

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

បានផុស

នៅ

ពលករ​ថៃ​ចំនួន​៦នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេលដែល​ហៀប​នឹង​មកដល់កម្ពុជា​ដើម្បី​ធ្វើការ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ប៉ោយ​ប៉ែត​ខេត្តបន្ទាយ​មាន​ជ័យ។​ នេះ​បើ​តាម​ការផ្សាយ​របស់​កាសែត​ថៃ​នៅ​ថ្ងៃទី​១០​ ខែ​កក្កដា ឆ្នាំ២០២៥នេះ​។​

បើ​តាម​កាសែត​ដដែល ​ពលករ​ថៃ​ទាំង​៦នាក់​ ដែល​មាន​ស្រី​៣នាក់ ​និង​ក្មេងម្នាក់ ​ត្រូវ​បាន​ចាប់​ខ្លួនក្នុង​ភូមិសាស្ត្រ​ស្រុក​អារញ្ញ​ប្រាថេត ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ជាប់ព្រំដែន​រប​ស់​កម្ពុជា ​ក្នុង​ខណៈ​ដែល​ពួក​គេ​កំពុង​លួច​ឆ្លងដែន​មក​កម្ពុជា​ដើម្បី​ធ្វើការ​នៅ​ក្នុង​ភោជនីយដ្ឋាន​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ដោយ​ផ្តល់​ថវិកា​ឱ្យ​មេ​ខ្យល់​នាំ​ផ្លូវ​ប្រមាណ​២​ពាន់​បាត​ ឬ​៦០​ដុល្លារក្នុង​ម្នាក់​ដើម្បីបាន​ឆ្លង​ដែន​ចូល​មក​ធ្វើ​ការ​នៅ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​នឹង​បញ្ហានេះ​ អ្នក​នាំ​ពាក្យក្រ​សួង​ការងារ​ និ​ង​បណ្តុះបណ្តាលវិជ្ជាជីវៈ ​លោក​ ស៊ុន មេសា បាន​បញ្ជាក់​ថា ​ការ​ឆ្លង​ដែន​ម​កធ្វើ​ការ​ទៅ​វិញ​ទៅ​មករ​វាង​ប្រជាជន​នៃ​ប្រទេស​ដែល​មា​នព្រំដែនជា​ប់​គ្នា ​ជា​រឿងធម្មតា ​ពោល​គឺ​នៅកម្ពុជា​ក៏​មាន​ពលរដ្ឋ​ថៃ​មក​ធ្វើកា​រ​ប្រមាណជាង​៦ពាន់​នាក់​ផង​ដែរ​។​

លោក​ស៊ុន មេសា បញ្ជាក់ថា៖​ «នេះ​មាន​ន័​យ​ថា ​ទីផ្សារ​ការងារ​នៅ​កម្ពុជា​សម្បូរ ​និង​មាន​លក្ខណៈល្អ​ ហើយ​ប្រាក់​ឈ្នួល​សមរម្យ​ ដែល​ធ្វើ​ឲ្យព​លរដ្ឋប្រទេស​ជិត​ខាង​មក​ធ្វើ​ការ​នៅ​កម្ពុជា​»​។​

បន្ថែម​ពី​នេះ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជី​វៈ​ដដែលរូប​នេះ ​បាន​បន្ត​អំពាវ​នាវ​ឲ្យប្រ​ជាពលរដ្ឋ​ខ្មែរ ​កុំ​ឆ្លង​ព្រំដែន​ខុស​ច្បាប់​ទៅកាន់​ប្រទេស​ថៃ​ក្នុង​ដំណាក់​កាល​នេះ ​ព្រោះ​អាច​នឹង​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុក​ម្នេញ ​និង​ការ​រើស​អើង​ណា​មួយ ​ឬ​បាត់​បង់​អត្ថប្រយោជ​ន៍​ផ្សេង​ៗ ​ហើយបង​ប្អូន​គួរ​តែ​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ ​ខណៈ​ដែល​កម្ពុជា​កំពុង​ខ្វះ​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​២៥ម៉ឺន​កន្លែ​ង​នៅ​ទូទាំង​ប្រទេស។​

បើ​តាម​អ្នក​នាំពាក្យ​ដដែល ​កា​រធ្វើ​ការ​នៅ​កម្ពុជា​ដែល​មាន​ការ​ចំណាយ​តិច​ជាង មា​ន​ការ​ថែទាំ​សុខភាព ការ​ថែទាំ​លើផ្នែកគ្រោះថ្នាក់ការងារ និងមានប្រាក់សោធននិវត្ត​ថែម​ទៀត​ផង ​ខណៈ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ​ពលករកម្ពុជា​មិន​ទទួល​បាន​ប្រាក់​សោធននិវត្តនោះឡើយ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម