Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ

បានផុស

នៅ

ប្រទេសថៃ ក្តៅស្លឹកត្រចៀករឹតខ្លាំងក្រោយឃើញ Google Map លាតត្រដាងការពិតដែលដៅទីតាំងប្រាសាទតាមាន់ធំនៅក្នុងទឹកដីនៃប្រទេសកម្ពុជា ដល់ថ្នាក់អ្នកនាំពាក្យកងទ័ពថៃលោក Winthai Suvaree ចេញបោះពាក្យសម្តីថា Google មិនមែនជាអ្នកសម្រេចលើតំបន់ជម្លោះនោះទេ។ នេះបើតាមការចេញផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធទី២ខែកក្កដាឆ្នាំ២០២៥។

លោក Winthai Suvaree (រូបថត៖ Nation)

Google Earth និង Google Maps បានដៅទីតាំងជាច្រើនថាស្ថិតនៅក្នុងដីខ្មែរ បណ្តាលឲ្យមានប្រតិកម្មនៅក្នុងប្រទេសថៃ ជាពិសេសក្រុមអ្នកជ្រុលនិយមវង្វេងប្រវត្តិសាស្រ្តតែម្តង ដែលនៅតែចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរ។

ក្រោយមានប្រតិកម្មបែបនេះហើយ ទើបឧត្តមសេនីយ៍ទោចេញមកនិយាយថា កងទ័ពថៃ គ្មានកាតព្វកិច្ចផ្លូវច្បាប់ត្រូវធ្វើតាមការសម្រេចចិត្តរបស់ Google ទេ។

លើសពីនេះថៃថែមទាំងចោទ Google Earth និង Google Maps ទៀតថា គ្មានភាពត្រឹមត្រូវ ហើយទិន្នន័យរបស់ពួកគេមិនមានភាពស្របច្បាប់ទាំងកម្រិតជាតិនិងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា គិតមកដល់ពេលនេះ គឺមានរយៈពេលជាងមួយខែហើយដែលកម្ពុជានិងថៃ មានភាពតានតឹងព្រំដែនជាមួយគ្នា ពោល គឺចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលទាហានថៃ លបចូលមកបាញ់ប្រហារសម្លាប់ទាហានកម្ពុជាម្នាក់នៅតំបន់មុំ៣។

ហេតុការណ៍នោះ ជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវបញ្ជូនកងទ័ពទៅតំបន់ជួរមុខ ដើម្បីត្រៀមទប់ទល់ និងការពារដែនអធិបតេយ្យភាពរបស់ខ្លួន។ បញ្ហាដែលបង្កឡើងដោយកងទ័ពថៃនេះ បានរាលដាលដល់តំបន់ផ្សេងៗទៀត ដូចជា ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងឈានទៅដល់ការបិទច្រកព្រំដែនដោយឯកតោភាគីរបស់ថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា។

យ៉ាងណា កម្ពុជា មានជំហរច្បាស់លាស់និងម៉ឺងម៉ាត់បំផុត ដោយឆ្លើយតបទៅវិញតាមរយៈការបិទការនាំចូលបន្ថែ ផ្លែឈើតាមច្រកព្រំដែនជាមួយថៃ និងប្រកាសផ្តាច់លែងប្រើប្រាស់ភ្លើងអគ្គិសនី សេវាអ៉ីនធឺណិត ព្រមទាំង ប្រេងឥន្ធនៈពីប្រទេសថៃថែមទៀតផង ធ្វើឲ្យអ្នករកស៊ី និងប្រជាពលរដ្ឋថៃនៅតាមតំបន់ព្រំដែនមានការជ្រួលច្របល់យ៉ាងខ្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រសួងការពារជាតិ ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់ថៃជុំវិញនាំមនុស្សឡើងប្រាសាទតាមាន់ធំ ដោយបំពាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ

ព័ត៌មានជាតិ៣៩ នាទីutes មុន

សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរ ឈានទៅ​ចុះអនុស្សរណៈយោគយល់គ្នា ជំរុញកិច្ចសហការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅ​កម្ពុជា

ព័ត៌មានជាតិ៤៦ នាទីutes មុន

កសិករដាំស្លឹកគ្រៃលក្ខណៈគ្រួសារ ក៏អាចទ្រទ្រង់ជីវភាពបានមួយកម្រិត

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

អ៊ុយក្រែន ខ្វល់ចិត្តខ្លាំងថា រុស្ស៊ីនឹងរឹតបានដៃវាយលុក ក្រោយអាមេរិក ផ្អាកជំនួយ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥កក្ដដា ខណៈសីតុណ្ហភាពធ្លាក់​មក​នៅត្រឹម៣៣°C

Sokha Hotels

ព័ត៌មានពេញនិយម