ព័ត៌មានអន្ដរជាតិ
យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់
ពលករខ្មែរពីរក្រុមសរុប៣៦នាក់ ដែលបាននាំគ្នាវិលត្រឡប់ចូលមកកម្ពុជាវិញតាមច្រករបៀង ត្រូវបានទាហានឈុតខ្មៅថៃ តាមស្ទាក់ និងឃាត់ខ្លួនយកទៅអនុវត្តតាមផ្លូវច្បាប់ ដោយចោទថា លបលួចឆ្លងដែនខុសច្បាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រលប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅពីរចំណុច ដោយចំណុចទី១ ក្នុងភូមិណងព្រឺ ឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ និងចំណុចទី២ ក្នុងភូមិខៅឌីន ឃុំក្លងខាត ស្រុកក្លងហាត ខេត្តស្រះកែវ ដែលពលករទាំងពីរក្រុមនេះសរុបមានចំនួន ៣៦នាក់។

តាមការសាកសួរពីទាហានថៃ ពលករក្រុមទី១ បានបញ្ជាក់ថា ពួកខ្លួនបានចូលទៅធ្វើការនៅខេត្តឈុនបុរី ជាកម្មករកសាង និងបានរយៈពេល២ឆ្នាំ ហើយក៏នាំគ្នាវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដោយសារតែអស់ការងារធ្វើ លុះមកដល់ព្រំដែនដែលបម្រុងនឹងឆ្លងក៏ត្រូវឃាត់ខ្លួន។ ដោយឡែកសម្រាប់ក្រុមទី២ គឺបានចូលមកធ្វើការជាការងារកសិកម្ម នៅក្នុងស្រុកខៅកាន់ ខេត្តស្រះកែវ ហើយនៅក្នុងពេលនេះគឺការងារត្រូវបានបញ្ចប់ ទើបពួកគេនាំគ្នាវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមច្រករបៀង តែក៏ត្រូវក្រុមទាហានឈុតខ្មៅថៃឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្នពលករខ្មែរទាំង៣៦នាក់ ត្រូវបានយោធាឈុតខ្មៅថៃបញ្ជូនត្រឡប់ក្រោយដើម្បីអនុវត្តតាមផ្លូវច្បាប់ ដែលពេលនេះគេមិនដឹងថា តើពួកគាត់ស្ថិតនៅទីណានោះឡើយ គឺមានតែអគ្គស្ថានទូតប៉ុណ្ណោះ ដែលអាចចេញមុខរកដំណោះស្រាយជូនពួកគាត់បាន៕
អត្ថបទ៖ សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


