Connect with us

ជីវិតកម្សាន្ដ

ថ្ងៃកំណើត ពេជ្រ សោភា រម្លឹក​ដល់​គុណ​កវី ជុំ ប៊ុនធឿន កាល​១០​ឆ្នាំមុន​

បានផុស

នៅ

គិត​មកទល់ពេលនេះ​តារាចម្រៀង ពេជ្រ សោភា បាន​ឈោង​ចូល​អាជីព​សិល្ប​:​មាន​រយ​:​ពេល​ជិត​២០​ឆ្នាំ​ហើយ​ ខណ​:​កេរ្តិ៍ឈ្មោះ​ល្បី​និង​ប្រជាប្រិយភាព​នៅតែ​រក្សាបាន​ការគាំទ្រ​ពី​ទស្សនិកជន​គ្រប់​វ័យ​។​

ការបោះ​ជំ​ហ៊ាន​ដើរ​លើ​វិថី​សិល្ប​:​រហូត​ទទួលបានការគាំទ្រ​ច្រើន​ពី​តារា​ស្រី​​ ពេជ្រ សោភា​ ​នេះ​ក៏​អា​ស្រ័យ​លើ​សមត្ថភាព​និង​ទេពកោសល្យ​របស់ខ្លួន​ គួបផ្សំ​ជាមួយ​ការជួយជ្រោមជ្រែង​ពី​មជ្ឈដ្ឋាន​នានា​ដែល​នៅ​ជុំវិញខ្លួន​ផងដែ រ​។​ យ៉ាងណាមិញ​ឈានដល់​ឆ្នាំ​២០២១​នេះ ពេជ្រ សោភា ក៏បាន​ទម្លាយ​ពី​អាយុ​ពិត​របស់ខ្លួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​ពិត​ កាលពី​ថ្ងៃទី​៩​ ខែមិថុនា ​ឆ្នាំ​២០២១ ពេជ្រ សោភា បាន​ប្រារព​ខួបកំណើត​គម្រប់​អាយុ​៣៧​ឆ្នាំ​ ហើយ​បាន​ថ្លែង​សា​រថា​ អរគុណ​បងប្អូន​ទាំង​២៥​ខេត្ត​ក្រុង​ដែល​តែងតែ​ស្រលាញ់​និង​ចូលចិត្ត​នាង​រហូតមក​។​ ឆ្នាំនេះ​សុំ​ត្រឹម​មនុស្ស​ជុំវិញខ្លួន​មាន​សេច​ក្ដី​សុខ​។​ នាង​បញ្ជាក់ថា​” ខ្ញុំ​៣៧​ឆ្នាំ​ហើយ​”​។​

ពេជ្រ សោភា និយាយថា ​សម្រាប់​កាដូ​ពិសេស​របស់​នាង​នៅ​ថ្ងៃ​ខួប​នាង​ឆ្នាំនេះ ​គឺ​នាង​ទទួល​បានការ​Surprise​ពី​គ្រូភ្លេង​របស់​នាង​ គឺ​លោក មាស សុគន្ធ ហៅ​គ្រូ​អ៊ួ​យ ដែល​បានធ្វើ​បទ​ថ្មី​ឲ្យ​នាង ​ម្យ៉ាង​អ្វីដែល​សំខាន់​ទៀត​នោះ​ គឺ​ក្នុងនោះ​ក៏មាន​រូបថត​លោក ជុំ ប៊ុនធឿន ដែលជា​អ្នកសរសេរ​បទ​១​នេះ​ឡើង​កាលពី​ជាង​១០​ឆ្នាំមុន​ផងដែរ​។​

អ្នកនាង ពេជ្រ សោភា បាន​ប្រាប់ថា ​គ្មានអ្វី​ក្រៅពីពាក្យ​ថា​ សប្បាយចិត្ត នាង​មិនដែល​ភ្លេច​មនុស្ស​ដែល​ធ្លាប់ជួយ​ គ្រប់យ៉ាង​នាងតែងតែ​ចងចាំ​ក្នុង​ឆ្នាំ​២០០៣​រហូតមកដល់​ថ្ងៃនេះ​ ស្គាល់​គ្រប់​រសជាតិ​ជីវិត​ក្នុង​ផ្លូវ​សិល្ប​:​។​

បន្ថែម​ពីនេះ​នាង​ថា​ ខ្លួន​មិន​ភ្លេចគុណ​លោក​ ជុំ ប៊ុនធឿន ដែល​ធ្លាប់​និពន្ធ​បទ​ចម្រៀង​ឲ្យ​នាង​ច្រៀង​ជាច្រើន​បទ​ កាលពី​ជាង​១០​ឆ្នាំមុន រ​ហូតធ្វើ​ឲ្យ​នាង​បាន​ល្បីល្បាញ​មកដល់​បច្ចុប្បន្ន​។ ​នាង​ធ្លាប់​និយាយថា ​ការដែល​នាង​ចេះ​និពន្ធ​បទ​ចម្រៀង​នេះ ​ក៏បាន​ទុន​មក​ពី​ការណែនាំ​ពី​កវី​ ជុំ ប៊ុនធឿន ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ជីវិតកម្សាន្ដ៥២ នាទីutes មុន

ផ្ទុះការចាប់អារាម្មណ៍ឃ្លីបខ្លីមួយ នៃការតទល់គ្នា រវាង រ៉ាប៊ី និង យក់ ឋិតរដ្ឋា យល់ច្រឡំគ្នារឿងមិនគោរពរៀមច្បង

ព័ត៌មានជាតិ៥៤ នាទីutes មុន

លោក​ ផាត​ សូដា​ កីឡាករ​ទាំង​៦រូប​ធ្វើ​ទម្ងន់​បាន​ត្រឹមត្រូវ​ហើយ​ ខណៈ​ការ​ហូបចុក​ក៏​មិនមាន​បញ្ហា​ចោទ​ដែរ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

បើទៅ Walk Street ដាក់កន្ទេលទៅផង​ ព្រោះអាទិត្យនេះមានទស្សនីយភាពល្ខោនបាសាក់រឿង «តេជោយ៉ត»

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សន្តិសុខសង្គម៤ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្នាក់ងារ​សម្ងាត់​ ៦នាក់ ​ត្រូវ​​ផ្អាក​ការងារព្រោះ​ធ្វេសប្រហែសក្នុង​ពេល​មានការប៉ង​ធ្វើឃាត​ ត្រាំ កាលពីឆ្នាំ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម