Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នាក់ងារ​សម្ងាត់​ ៦នាក់ ​ត្រូវ​​ផ្អាក​ការងារព្រោះ​ធ្វេសប្រហែសក្នុង​ពេល​មានការប៉ង​ធ្វើឃាត​ ត្រាំ កាលពីឆ្នាំ២០២៤

បានផុស

នៅ

ភ្នាក់ងារសម្ងាត់អាមេរិកចំនួនប្រាំមួយនាក់ត្រូវបានផ្អាកការងារដោយគ្មានប្រាក់ឈ្នួលពី ១០ទៅ ៤២ ថ្ងៃបន្ទាប់ពីបរាជ័យក្នុងការទប់ស្កាត់ការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅឯការប្រមូលផ្តុំនៅរដ្ឋ Pennsylvania នៅថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​Al Jazeera នៅថ្ងៃទី ១១ ខែ កក្កដា។

ដូណាល់ ត្រាំ ត្រូវ​បាន​អ្នក​យាម​ជួយ​ក្នុង​អំឡុង​ពេលមានការធ្វើឃាតក្នុងពេលប្រមូល​ផ្តុំ​គ្នាក្នុងយុទ្ធនាការមុនបោះឆ្នោតក្នុង រដ្ឋ Pennsylvania កាលពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤។ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររម្លឹកថាបុរស​ម្នាក់​កាន់​កាំភ្លើង​បាន​ឡើង​លើ​ដំបូលផ្ទះ​ក្បែរកន្លែងដែលលោក ត្រាំ ជួបជុំជាមួយអ្នកគាំទ្រ​មុនការបោះឆ្នោតកាលពីឆ្នាំ ២០២៤ ហើយ​បានបាញ់​មក​លើ​លោក ត្រាំ ប៉ុន្តែជាសំណាងល្អ លោកត្រូវរបួសតែបន្តិចប៉ុណ្ណោះចំត្រច្រៀក។ យ៉ាងណាក្នុងហេតុការណ៍នេះមានមនុស្ស​ម្នាក់​នៅ​ក្នុង​ហ្វូង​មនុស្ស​ជាច្រើនបានស្លាប់។ ទោះបីភ្នាក់ងារ​​សម្ងាត់​បាន​បាញ់​សម្លាប់​ខ្មាន់​កាំភ្លើងក៏ដោយ ប៉ុន្តែ​ក្រោយមក​ទីភ្នាក់ងារ​បាន​សារភាពថា​វា​ជា «​កំហុសរបស់ខ្លួន​ក្នុង​ប្រតិបត្តិការ​ការពារលោកត្រាំ»​។

លោក ត្រាំ ធ្លាប់បានប្រាប់ Fox News ថាការវាយប្រហារអាចត្រូវបានបញ្ឈប់ប្រសិនបើមានភ្នាក់ងារសង្គេតមើលលើដំបូល ខណៈភ្នាក់ងារសម្ងាត់បាននិយាយថា បញ្ហាទំនាក់ទំនង បញ្ហាបច្ចេកវិទ្យា និងកំហុសរបស់ភ្នាក់ងារនាំឱ្យមានការធ្វេសប្រហែស។ ឥឡូវនេះភ្នាក់ងារទាំងប្រាំមួយមិនមានកាតព្វសកម្មដូចពីមុនទៀតទេ។

ចាប់តាំងពីពេលនោះមក ភ្នាក់ងារសម្ងាត់បានធ្វើការផ្លាស់ប្តូរ និងអនុវត្តតាមអនុសាសន៍សុវត្ថិភាពចំនួន ២១ ក្នុងចំណោម ៤៦ ដើម្បីការពារឧប្បត្តិហេតុស្រដៀងគ្នានេះនាពេលអនាគត។ ទីភ្នាក់ងារនេះក៏បានចែករំលែកព័ត៌មានលម្អិតអំពីការប៉ុនប៉ងធ្វើឃាតមួយផ្សេងទៀតនៅរដ្ឋ Florida ផងដែរ ដែលបុរសម្នាក់ឈ្មោះ Ryan Routh បានលាក់ខ្លួននៅជិតទីលានវាយកូនហ្គោលរបស់លោក ត្រាំ ជាមួយនឹងកាំភ្លើងកាលពីខែកញ្ញា ឆ្នាំ២០២៤ តែត្រូវបានបញ្ឈប់ទាន់មុនពេលគាត់អាចធ្វើសកម្មភាព។

ភ្នាក់ងារសម្ងាត់បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ទាំងនេះគឺជាការរំលឹកដ៏រឹងមាំថា ការងាររបស់ភ្នាក់ងារសម្ងាត់ទាំងអស់ត្រូវធ្វើយ៉ាងល្អឥតខ្ចោះ ដោយគ្មានកន្លែងណាមានកំហុស៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ប៉ៃ វាសនា
ជីវិតកម្សាន្ដ៥៩ វិនាទី មុន

អ្នកសិល្ប:រន្ធត់ចិត្ត ក្រោយតារាកំប្លែងមាឌល្អិតលោក ប៉ៃ វាសនា ទទួលមរណភាពដោយសារជំងឺមហារីកថ្លើម

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

តើជនកំសាកដែលលួចវាយទាហានកម្ពុជា នឹងទទួលទោសទណ្ឌកម្រិតណា នៅថៃ? 

កីឡា១ នាទីute មុន

NOCC ប្រកាសរៀបចំព្រឹត្តិការណ៍រត់ប្រណាំង​ ដើម្បី​យល់​ដឹង​អំពីជំងឺ​មហារីកសុដន់ លើកទី៣

ជីវិតកម្សាន្ដ៨ នាទីutes មុន

ហ្វីយ៉ាតា សង្ឃឹមថា បើទោះមានគេលាបពណ៌ ខំមួលបង្កាច់ក្រោយខ្នង ក៏សុំត្រឹមពិភពលោកនេះឈរតែលើការពិត

កីឡា៩ នាទីutes មុន

លោក​ ពេជ្រ​ សុផាន់​ ចាំ​មើល​ក្លឹប​ថ្មី​ធ្វើ​រួច​សិន​ទើប​ពិចារណា​រឿង​ទទួល​សិស្ស​ស្រីៗ​ ឬ​អត់…

Sokha Hotels

ព័ត៌មានពេញនិយម