ជីវិតកម្សាន្ដ
ហង្ស ម៉ារីនី ព្រួយបារម្ភ និងអំពាវនាវសូមប្រុងប្រយ័ត្នមេរោគកូវីដ-១៩ ដែលតា
ភ្នំពេញ៖ ខណៈមេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delta) កំពុងឆ្លងរាលដាលចូលដល់កម្ពុជា តារាសម្តែង ហង្ស ម៉ារីនី បានបង្ហាញក្តីព្រួយបារម្ភ និងអំពាវនាវមហាជនបង្កើនកាប្រុងប្រយ័ត្នគ្រប់គ្នា។

ជាមួយគ្នានៃការអំពាវនាវនេះដែរ តារាស្រីអ្នកនាង ហង្ស ម៉ារីនី បានធ្វើការបន់ស្រន់ដល់ទេវតាជួយតាមថែរក្សាឃុំគ្រងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដើម្បីរួចចាកផុតពីជំងឺដ៏កាចសាហាវនេះ។
អ្នកនាង ហង្ស ម៉ារីនី បានលើកឡើងថា៖ “សូមព្រះតាមជួយថែរក្សាបងប្អូនខ្មែរយើងឱ្យជៀសផុតពីជំងឺនេះផងចុះ។ បងប្អូន អាថ្មី [មេរោគកូវីដ-១៩ ប្រភេទ ដែលតា] មកទៀតហើយសូមបង្កើនកាប្រុងប្រយ័ត្នឲ្យបានកាន់តែខ្ពស់ណា៎! ជាពិសេស អ្នកមានម្តាយឪពុកចាស់ៗនិងកូនតូចៗ”។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) រាជរដ្ឋាភិបាលបានដាក់ចេញវិធានការពង្រឹងទប់ស្កាត់ជាបន្ទាន់។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តខេត្តមួយចំនួនដូចជា ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


