Connect with us

ជីវិតកម្សាន្ដ

បុរសម្នាក់បញ្ជាក់ពីក្មេងប្រុសដែលគេសង្ស័យថាជាកូនរបស់ មាស សុខសោភា

បានផុស

នៅ

តារាចម្រៀង​ស្រី មាស សុខ​សោភា​ ថ្មីៗ​នេះ​បាន​បែកធ្លាយ​នូវ​រូបថត​នៃ​ពិធីមង្គលការ​ដែលមាន​រយ​:​ពេល​១២​ឆ្នាំ​ បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ​គ្រប់​គ្នា​។ ​លើសពី​រឿង​ដែល​គេ​កាន់​ចាប់អារម្មណ៍​ខ្លាំង​ថែមទៀត​នោះ ​ស្រប​ពេលនេះ​ក៏​ស្រាប់តែ​ធ្លាយ​រូប​ក្មេងប្រុស​ម្នាក់ទៀត​ដែល​គេ​សង្ស័យថា​ជា​កូន​ប្រុស​របស់ មាស សុខ​សោភា និង​ស្វាមី​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​ជាច្រើន​សន្លឹង​ស្ថិតក្នុង​សកម្មភាព​ស្និទ្ធ​ស្នាល​លក្ខណ​:​គ្រួសារ​រវាង​អ្នកនាង មាស សុខ​សោភា និង​ស្វាមី​ព្រមទាំង​ក្មេងប្រុស​ជំទង់​នោះ​កំពុង​ត្រូវ​បាន​គេ​ទម្លាយ​ជា​បន្តបន្ទាប់ ​ខណ​:​មានការ​លើក​ឡើងថា​ ក្មេងប្រុស​ម្នាក់នេះ​ជា​កូន​របស់​តារាចម្រៀង មាស សុខ​សោភា​។ ​ប៉ុន្តែ​កន្លងមក​មិនទាន់មាន​ប្រភព​ផ្លូវការ​ណាមួយ​បញ្ជាក់​នៅឡើយ​ទេ​។​ ចំណែក មាស សុខ​សោភា ក៏​គ្មាន​ប្រតិកម្ម​អ្វី​ដែរ​។​

ដោយឡែក​បន្ទាប់ពី​មានការ​រីកសាយ​ភាយ​ដំណឹង​នេះ​កាន់តែខ្លាំង​ និង​ក្លាយជា​មន្ទិល​មហាជន​ទូទៅ​ក៏​ស្រាប់តែ​គេ​ឃើញ​បងប្រុស​បង្កើត​របស់ មាស សុខ​សោភា គឺ​លោក មាស សុខ​រតនៈ បានចេញ​មុខ​អះអាង​តាមរយ​:​សារព័ត៌មាន​ថា ​ក្មេងប្រុស​វ័យ​ជំទង់​នោះ​ពុំមែន​ជា​កូន​របស់​តារាចម្រៀង​អ្នកនាង មាស សុខ​សោភា ដូច​ការសង្ស័យ​ឡើយ​។​

លោក មាស សុខ​រតន​: បានលើកឡើង​ដូច្នេះ​ថា​ «​ការពិត​ក្មេងប្រុស​ម្នាក់​នោះ​មិនមែនជា​កូនបង្កើត​របស់ មាស សុខ​សោភា ទេ​ ពោលគឺ​គ្រាន់តែ​ពួកគេ​ទាំងអស់គ្នា​ស្រឡាញ់​ក្មេងប្រុស​ម្នាក់នេះ​ដូច​កូន​បង្កើ​ត​អញ្ចឹង​ដែរ​»​។​ លោ​កថា​ ក្មេងប្រុស​ខាងលើ​គឺជា​កូន​របស់​មិត្តភ័ក្ដិ​ស្វាមី មាស សុខ​សោភា ប៉ុណ្ណោះ ។​

លោក​បន្តថា​ សាក​គិត​មើល​បើ​ប្អូនស្រី​របស់លោក (​មាស សុខ​សោភា​)​ទើបតែ​ការ​បាន​១២​ឆ្នាំ​ហេតុអ្វី​ត្រូវ​មានកូន​ដល់​អាយុ​១៥​ឬ​១៦​ឆ្នាំ​កើត​។ ​លោ​កបន្ថែម​ថា​ ចំពោះ​ភាពស្និទ្ធស្នាល​នោះ​ដោយសារតែ​គ្រួសារ​ពួកគេ​មានការ​រាប់អាន​គ្នា​និង​ក្មេងប្រុស​នោះ​ចូល​ចិត្ត មាស សុខ​សោភា ខ្លាំង​ទើប​ក្មេងប្រុស​នោះ​ស្រលាញ់​និង​ហៅ សោភា និង​ស្វាមី​ថា ​ប៉ា​ម៉ាក់​តែ​ម្ដង​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្ម

ជីវិតកម្សាន្ដ១៨ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ២៨ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៥៣ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម