ជីវិតកម្សាន្ដ
ខួប ៣ ឆ្នាំនៃមរណភាពមិត្តភ័ក្ដិស្និទ្ធស្នាល ខេមរៈ ស្រីពៅ រម្លឹកអនុស្សាវរីយ៍យ៉ាងកម្សត់
បើគិតមកដល់ឆ្នាំ ២០២២ នេះអតីតតារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតលោក ខេមរៈ សិរីមន្ត បានទទួលមរណភាពមានរយៈពេល ៣ ឆ្នាំទៅហើយ បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់ច្រើនឆ្នាំ។ ដោយក្តីនឹកអាល័យ និងដើម្បីជាការឧទិ្ទសកុសលដល់វិញ្ញាណក្ខន្ធរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កាលពីថ្មីៗកន្លងទៅនេះ គេឃើញបងប្រុសបង្កើតរបស់នាង គឺលោក ខេមរៈ សិរីមន្ត និងក្រុមគ្រួសារបានរៀបចំពិធីបុណ្យគម្រប់ខួប ៣ ឆ្នាំយ៉ាងអធិកអធមនៅឯស្រុកកំណើតលើទឹកដីស្រុកព្រៃឈរ ខេត្តកំពង់ចាម។


ទន្ទឹមគ្នានេះដែរ បើចាប់អារម្មណ៍មកមើលមិត្តភក្តិចាស់ក្នុងចង្កោមសិល្បៈដែលស្និទ្ធស្នាលជាមួយកញ្ញា ខេមរៈ ស្រីពៅ គឺអ្នកនាង នៅ សូនីតា ក៏បានរម្លឹកឡើងវិញនូវអនុស្សាវរីយ៍ជាច្រើន ក្នុងពេលដែលអ្នកទាំងពីរ បានចេញទៅសម្តែងរួមគ្នានៅក្នុងទឹកដីប្រទេសអូស្ត្រាលី នាអំឡុងឆ្នាំ២០០៩ យ៉ាងកម្សត់ និងសោកស្តាយបំផុត។

យោងតាមខ្លឹមសារដែលបង្ហោះភ្ជាប់និងចែករំលែកជាថ្មីឡើងវិញ (Share) នូវអ្វីដែលនាងបានបង្ហោះសារតាមហ្វេសប៊ុកកាលពីអំឡុងឆ្នាំ ២០១៩ នោះ អ្នកនាង នៅ សូនីតា បានលើកឡើងថា សូមឲ្យឯងកើតជាតិក្រោយកុំអភ័ព្វដូចជាតិនេះទៀតណាមិត្ត។ ដោយឡែកសំណេរដែលធ្វើឡើងកាលពីឆ្នាំ ២០១៩ អ្នកនាងក៏បានរៀបរាប់ថាទាំងអស់នេះ ជារូបភាពពួកយើងទៅសម្តែងនៅអូស្ត្រាលីលើកដំបូង ក្នុងឆ្នាំ ២០០៩ រយៈពេល ១ ខែកន្លះ ដែលពួកយើងនៅទីនោះ។


ខ្លឹមសាររបស់អ្នកនាង នៅ សូនីតា ដដែលនេះបានបន្តថា ពួកយើងស្រលាញ់គ្នាប្រៀបដូចបងប្អូនអញ្ចឹងមានទាំងពេលខ្លះយើង បន្លាចខ្មោចគ្នាហើយដេញធាក់គ្នាពេញបន្ទប់អ្នកណាងើបមុនតែងតែទាញភួយឲ្យភ្ញាក់ ដើម្បីក្រោកស្មើគ្នាបង្អាប់គ្នាពិតជាសប្បាយខ្លាំងណាស់ មកដល់ខ្មែរក៏យើងឧស្សាហ៍សួរសុខទុក្ខគ្នាដែរ តែ ៥ ឬ ៦ ឆ្នាំចុងក្រោយនេះខ្ញុំលែងបានសូវជួបឯង។


អ្នកនាងបន្ថែមទៀតថា គិតថាឯងសុខសប្បាយហើយ ប៉ុន្តែមិននឹកស្មានថា គ្នាត្រូវទទួលដំណឹងអកុសលថា ឯងបានលាចាកលោកហើយគ្នាពិបាកទទួលយកដំណឹងនេះណាស់ ឯងមនុស្សល្អណាស់ម្តេចបានឆាប់ទៅចោលពួកយើងលឿនម្ល៉េះ។ សូមឲ្យឯងបានទៅកាន់សុគតិភពមិត្តល្អរបស់ខ្ញុំ ។
គួរម្លឹកថា តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតលោក ខេមរៈ សិរីមន្ត បានទទួល មរណភាពកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ដោយសារបញ្ហាជំងឺក្រលៀន និងសួតធ្ងន់ធ្ងរបន្ទាប់ពីបានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសឥណ្ឌាមួយរយៈពេល៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


