Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងសុវត្ថឌី ធារិកា​ ​ឆ្លងជំងឺកូវីដបំប្លែងខ្លួន​ អូមីក្រុង​កំពុង​ព្យាបាល

បានផុស

នៅ

តារាចម្រៀងស្រីវ័យក្មេងរាងតូចច្រឡឹងគឺកញ្ញា សុវត្ថិឌី ធារិកា មុននេះត្រូវបានប្រភពទម្លាយថា បានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងយ៉ាងភ្ញាក់ផ្អើល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩ តារាចម្រៀងសុវត្ថិឌី ធារិកា បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅឯផ្ទះរបស់ខ្លួននាទីក្រុងភ្នំពេញ។ ប៉ុន្តែបើតាមការសង្កេតឃើញស្ថានភាពជំងឺរបស់នាងពុំមានស្ថានភាពធ្ងន់ធ្ងរគួរឲ្យបារម្ភនោះទេ។

ជាក់ស្តែងកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះមានមហាជន និងអ្នកគាំទ្រជាច្រើននាំគ្នាភ្ញាក់ផ្អើលបន្ទាប់ពីឃើញតារាចម្រៀងប្រុសដែលជាមិត្តភក្តិរួមលោក ជ័យ សុវ៉ាត បានទៅចូលរួមថ្ងៃកំណើត សុវត្ថឌី ធារិកា ប៉ុន្តែស្រាប់តែភ្ញាក់ខ្លួនគ្រប់គ្នាពេលដឹងថា នាងកំពុងព្យាបាលកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង។

លោក ជ័យ សុវ៉ាត បានបង្ហោះវីដេអូដោយបញ្ជាក់ខ្លីថា មកស៊ុបប្រាយគេគេស៊ុបប្រាយវិញបាស់សក់។ បើតាមការប្រាប់បន្ថែមតារាប្រុសលោក ជ័យ សុវ៉ាត លើកឡើងថា តារាចម្រៀងកញ្ញា សុវត្ថិ ឌីធារីកា ពេលនេះកំពុងកើតជំងឺកូវីដ-១៩។តាមរយៈដំណឹងកើតកូវីដ-១៩ របស់កញ្ញា សុវត្ថិឌី ធារីកា មិនត្រឹមតែធ្វើឱ្យលោក ជ័យ សុវ៉ាត មានការភ្ញាក់ផ្អើលនោះទេគឺសូម្បីអ្នកគាំទ្រក៏ភ្ញាក់ផ្អើលផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម