ជីវិតកម្សាន្ដ
ម្ដាយឪពុក សុវត្ថិឌី ធារីកា ដឹងថា មានគ្រោះជីវិត នៅជម្នះជូនកូនទៅព្រះវិហារ
មហាជនបានដឹងគ្រប់គ្នាដំណឹងនៃមរណភាពរបស់លោកឪពុកនិងអ្នកម្តាយជាទីស្រលាញ់របស់តារាចម្រៀង សុវត្ថិឌី ធារីកា បានធ្វើឲ្យអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនសម្តែងក្តីរន្ធត់ចិត្ត ហើយផ្ញើសារចូលរួមរំលែកទុក្ខគ្រប់គ្នា។

ដោយឡែកបើងាកមកចាប់អារម្មណ៍នូវរឿងរ៉ាវមុនពេលឪពុកម្ដាយកញ្ញា សុវត្ថិឌី ធារិកា ទទួលមរណភាពដោយសារហេតុការណ៍ក្រឡាប់រថយន្តនៅខេត្តព្រះវិហារកាលពីថ្ងៃទី ១៧ ខែ ឧសភា គឺមានហេតុភេទមួយចំនួនបានកើតឡើងធ្វើឲ្យគ្រប់គ្នាស្ដាប់ហើយមានអារម្មណ៍តក់ស្លុតនិងព្រឺសម្បុរតែម្ដង។
នាអំឡុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃគឺតារាស្រីចាស់វ ស្សាអ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយនូវរឿងហេតុខ្លះៗរបស់ម្តាយ-ឪពុក សុវត្ថិឌី ធារីកា ថា គ្រាដែលអ្នកនាងនិងអ្នកជិតខាងបានអង្គុយជួបជុំគ្នា ដើម្បីពិភាក្សារៀបចំពិធីបុណ្យសពម្តាយ-ឪពុក ធារីកា ស្រាប់តែអ្នកភូមិផងរបងជាមួយបានបញ្ជាក់ថា មុន១អាទិត្យនៃថ្ងៃកើតហេតុនោះគឺម្តាយធារិកាបានទៅជួបគ្រូទាយជាមួយពួកគាត់ ហើយពេលនោះគ្រូទាយបានហាមមិនដាច់ខាតមិនឲ្យម្តាយនិងឪពុក សុវត្ថិឌី ធារីកាទៅទិសប៉ែកខេត្តព្រះវិហារនេះឡើយ ព្រោះលេខជីវិតគងលើសូន្យមានន័យថាអាចអស់ជីវិត។

ប្រភពបានបន្តថា ស្រាប់តែជិតដល់ថ្ងៃទៅព្រះវិហារ២ឬ៣ថ្ងៃ ម្តាយធារីកាក៏បានពិភាក្សាជាមួយអ្នកភូមិម្តងទៀតព្រោះគាត់មិនដឹងថាគួរទៅឬអត់ទេ? អំឡុងពេលនោះអ្នកជិតខាង ក៏បានឃាត់មិនឲ្យទៅនោះឡើយហើយពន្យល់ឲ្យ ធារិកា ជិះឡានទៅជាមួយនឹងតារាប្រុស អ៊ាម វន្នី។ ប៉ុន្តែម្តាយមិនទុកចិត្តឲ្យកូនទៅដោយសារគេឡើយ ក៏សម្រេចជូនកូនទៅតែម្តងព្រោះគាត់ក៏មិនសូវជឿលើពាក្យទំនាញរបស់គ្រូនោះប៉ុន្មានទេ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់បន្ថែមថា នេះជាហេតុមួយដែលអ្នកជិតខាងនិយាយពេលដែលទៅមើលគ្រូជាមួយម្តាយ ធារិកា បានប្រាប់។
បើតាមសម្តីរបស់កញ្ញា សុវត្ថិឌី ធារិកា បញ្ជាក់ដែរថា ខ្លួនដូចកំពុងយល់សប្តិចាត់ទុករឿងនេះជាទំហំនៃការលះបង់ម្តាយឪពុកធំធេងខ្លាំងក្លាណាស់ ទោះដឹង មុនថាអាចមានគ្រោះតែនៅប្រថុយជម្នះជូនកូនទៅ ព្រោះបារម្ភពីសុវត្ថិភាពកូនស្រី៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១៣ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


