ជីវិតកម្សាន្ដ
សុវត្ថិឌី ធារីកា ស្នើឲ្យមហាជនយល់ពីការឈឺចាប់របស់នាងក្នុងពេលនេះ
តារាចម្រៀងស្រីវ័យក្មេងកញ្ញា សុវត្ថិឌី ធារីកា កាលពីថ្មីៗនេះបានជួបនូវរឿងរ៉ាវដ៏សោកសៅជា ទីបំផុតក្រោយពេលដែលលោកឪពុកនឹងអ្នកម្ដាយជាទីស្រលាញ់ត្រូវបាត់បង់ជីវិតដោយមួយប៉ប្រិចភ្នែកព្រមគ្នាក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅស្រុកឆែបខេត្តព្រះវិហារ។

កាលនោះគេកត់សម្គាល់ថា តាមរយៈដំណឹងមរណទុក្ខដ៏សោកសៅនេះ បានធ្វើឲ្យអ្នកគាំទ្រ និងមិត្តភក្តិរួមអាជីពសិល្បៈជាច្រើនបង្ហាញការសោកស្តាយ និងរន្ធត់ចិត្តខ្លាំងអាណិតដល់ សុវត្ថិឌី ធារីកា គ្រប់ៗគ្នា។ ចំពោះការចាកចេញទៅរបស់អ្នកមានគុណក្នុងពេលតែមួយនេះដែរ គឺជារឿងពិបាកនឹងទទួលយកខ្លាំងណាស់សម្រាប់ សុវត្ថិឌី ធារីកា រហូតនាងយំឡើងវង្វេងវង្វាន់ម្ដងៗទៅហើយព្រោះតែស្ដាយស្រណោះអាឡោះអាល័យចំពោះការបាត់បង់អ្នកមានគុណម្ដងទាំងពីរបែបនេះ។

យ៉ាងណាមិញ គិតមកទល់ពេលនេះ ថ្វីត្បិតលោកឪពុក-អ្នកម្តាយរបស់នាងបានចែកឋានមានរយ:ពេលជាង ១ ខែហើយក្តី តែសម្រាប់តារាស្រី សុវត្ថិ ឌីធារីកា នៅតែបង្ហាញការឈឺចាប់នឹងបង្ហោះខ្លឹមសារត្អូញត្អែរនឹកដល់លោកមានគុណទាំងពីរ ដោយមិនទាន់មានក្តីរំសាយចិត្តឬបំភ្លេចបានទេ។ ដោយសារហេតុផលនេះទើប សុវត្ថិឌី ធារីកា ក៏បានស្នើដល់អ្នកគាំទ្រកុំឲ្យគិតផ្លូវមិនល្អដល់ខ្លួនឬយល់ថាគ្រាន់តែdramaប៉ុណ្ណោះ។

តារាចម្រៀងកញ្ញា សុវត្ថិឌី ធារីកា បានថ្លែងប្រាប់ឲ្យដឹងដូច្នេះថា”សូមអធ្យាស្រ័យកុំគិតថា ខ្ញុំdramaអី តែបងប្អូនមួយចំនួនតូចមិនទាន់យល់ពីភាពឈឺចាប់មួយនេះទេ ហើយខ្ញុំក៏ព្យាយាមកាត់ចិត្តតែមិនអាចបំភ្លេចការឈឺចាប់មួយនេះបានទេ”។ តាមរយៈការលើកឡើងនេះ ក៏មានអ្នកគាំទ្រ និងមិត្តភក្តិមួយចំនួនធំបានផ្ញើសារលើកទឹកចិត្តដល់ សុវត្ថិឌី ធារីកា គ្រប់គ្នា។


សូមជម្រាបដែរថាកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ តារាចម្រៀងស្រី សុវត្ថិឌី ធារីកា មានទុក្ខជាទម្ងន់ដោយសារតែលោកឪពុកអ្នកម្ដាយជាទីស្រលាញ់ ត្រូវបាត់បង់ជីវិតព្រមគ្នាក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅស្រុកឆែបខេត្តព្រះវិហារ។ ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រ និងមិត្តភក្តិរួមអាជីពសិល្បៈជាច្រើនបង្ហាញការចូលរួមរំលែកទុក្ខ និងរន្ធត់ចិត្តខ្លាំងនូវការបាត់បង់ដ៏ធំធេង គឺឪពុកនិងអ្នកម្តាយ សុវត្ថិឌី ធារីកា ដោយគ្មានថ្ងៃវិលត្រឡប់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


