ជីវិតកម្សាន្ដ
ភ្ងាក់ផ្អើល! ឆន សុវណ្ណារាជ បង្ហោះរូបស្និទ្ធស្នាលជាមួយនារីម្នាក់ អមជាមួយសំណេរគួរឲ្យចាប់អារម្មណ៍
អ្នកគាំទ្រ និងមហាជនមានការចាប់អារម្មណ៍គ្រប់គ្នាក្រោយឃើញតារាចម្រៀង ឆន សុវណ្ណារាជ បង្ហាញភាពស្និទ្ធស្នាលជាមួយនារីដ៏ស្រស់ស្អាតម្នាក់ទាំងកណ្តាលរាត្រី ថែមទាំងព្រលយពាក្យដ៏គួរឲ្យសង្ស័យទៀតផង។

តួយ៉ាងកាលពីយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ តារាចម្រៀងប្រុសលោក ឆន សុវណ្ណារាជ បានបញ្ចេញមុខនារីស្រស់ស្អាតម្នាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នា។ មិនត្រឹមតែប៉ុណ្ណោះទេលោកថែមទាំងសរសេរសំណេរមួយឃ្លាថា ឆ្លៀតម្នាក់ៗរវល់រៀងខ្លួន មិនបាច់ប្រាប់គេ ។

បន្ទាប់ពីឃើញរូបភាព និងសំណេរបែបនេះបានធ្វើឲ្យអ្នកគាំទ្រមានមន្ទិលសង្ស័យថា នារីស្រស់ស្អាតរូបនេះ ប្រហែលជាម្ចាស់បេះដូងរបស់លោក ឆន សុណ្ណារាជ ហើយទើបលោកហ៊ានបញ្ចេញរូបភាពស្និទ្ធស្នាលកៀកកើយបែបនេះ។ ខ្លះទៀតបាននិយាយថា តើរឿងនេះជាការពិត ឬជាទេ?។


ជុំវិញដំណឹងដ៏រសើបខាងលើនេះកម្ពុជាថ្មីនៅរសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ នេះ នៅមិនទាន់អាចស្វែងរកការបកស្រាយពីសាមីខ្លួនលោក ឆន សុវណ្ណារាជ ពាក់ព័ន្ធនិងមន្ទិលសង្ស័យរបស់អ្នកគាំទ្រ និងមហាជនបាននៅឡើយទេ ខណៈមានខ្លះទៀតកំពុងទន្ទឹងរង់ចាំមើលថា តើនារីរូបនោះជាគូស្នេហ៍លោក ឆន សុវណ្ណារាជ ឬយ៉ាងណា?៕

អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


