Connect with us

ជីវិតកម្សាន្ដ

មាស នីតា សោកស្តាយក្រោយមានការស្នើឱ្យលុបបទ “ផ្លូវណាទៅផ្ទះម៉ែក្មេក” ខណៈមានអ្នកមើលដល់ជាង ១៦ លានដង

បានផុស

នៅ

នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង​ស្រី​ម្នាក់​ដែលមាន​ឈ្មោះ មាស នី​តា បាន​សម្តែង​ការសោកស្តាយ​បន្ទាប់ពី​មានការ​ស្នើ​ឲ្យ​លុបចេញ​វិញ​នៅ ​Cover ​បទ​ចម្រៀង ផ្លូវ​ណា​ទៅផ្ទះ​ម៉ែក្មេក ដែល​ខណ​គិត​មកទល់ពេលនេះ ​គឺមាន​ការ​កើន​ View ​រហូតដល់​ ១៦​ លាន​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​កាល​យប់​ថ្ងៃទី ​០៦​ ខែមេសា ​ឆ្នាំ​ ២០២២ តារា​ស្រី មាស នី​តា បាន​បង្ហោះ​សម្តែង​ការសោកស្តាយ​សូមទោស​អ្នកគាំទ្រ​ដូច្នេះ​ថា ​សុំទោស​បង​ប្អូន​ទាំងអស់គ្នា ​ដែល​មិនបាន​តប​ឆាត​ណា​ពី​បញ្ហា​មួយ​នេះ​។​ ខ្ញុំ​សោកស្តាយ​ដែល​ដែល​មានការ​ស្នើឲ្យ​លុប​បទ​នេះ​ចេញពី​ Channel YouTube : Neng Norng Music​ ដែលមាន ​View​ ទៅដល់​ ១៦ ​លាន​( ផ្លូវ​ណា​ទៅផ្ទះ​ម៉ែក្មេក )​ដែល​នាង​ខ្ញុំច្រៀង​ទ្បើង​វិញ​តែ​នាង​ខ្ញុំ​នឹង​នាំ​បងប្អូន​ទាំងអស់គ្នាទទួល​នៅ​អ្វីដែល​ថ្មីពី​នាង​ខ្ញុំ​។​

​តារា​ស្រី​រូបនេះ​បន្ថែមថា ​នាង​ខ្ញុំ​នឹង​ឈប់​ច្រៀង ​Cover​ ចាប់ពីពេលនេះ​តទៅ​។​ អរគុណ​បងប្អូន​ទាំងអស់គ្នា​ សម្រាប់​ការស្រលាញ់​សំឡេង​ និង​កាយវិការ​របស់​នាង​ខ្ញុំ​។​ ចែ​សារ៉ុង​ សន្យា​នឹង​នាំ​បងប្អូន​ទាំងអស់គ្នា​ទទួល​នៅ​អ្វីដែល​ថ្មីៗ​អរគុណ​សម្រាប់​ការដែល​ស្រលាញ់​រូបនាង​ខ្ញុំ​កន្លងមក​។​

​សូមជម្រាបថា​ បទ​ចម្រៀង ផ្លូវ​ណា​ទៅផ្ទះ​ម៉ែ​ក្មេង បច្ចុប្បន្ន​កំពុង​ផ្ទុះ​ការគាំទ្រ​និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​គ្រប់​វ័យ​។ ​ខណៈដែល​បទ​នេះ​ក៏មាន​ការយកទៅ​ច្រៀង​ឡើងវិញ​ពី​សំណាក់​អ្នក​គាំទ្រ​មួយចំនួន​បង្ហោះ​នៅលើ​តាម​បណ្តាញ​ស​ង្គម​ហ្វេ​ស​ប៊ុ​ក​និង​តិកតុក​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម