ជីវិតកម្សាន្ដ
តា វ៉ិចទ័រ និងក្រុមកំប្លែង ត្រៀមបញ្ចេញស្នាដៃនៅទ្រនំថ្មី ក្រោយចាកចេញពី CTN
ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីផលិតករកម្មវិធីកម្សាន្តដ៏ឆ្នើមលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ និងក្រុមកំប្លែងទាំងមូលបានប្រកាសសម្រេចចាកចេញពីស្ថានីយទូរទស្សន៍ CTN ដែលជាទីកន្លែងធ្លាប់សាងកេរ្តិ៍ឈ្មោះល្បី ក្នុងអាជីពសិល្បៈជាច្រើនឆ្នាំកន្លងទៅនេះ។

យ៉ាងណាមិញក្រោយការចាកចេញរបស់ក្រុមកំប្លែងខាងលើនេះ ក៏មានទស្សនិកជន និងអ្នកគាំទ្រមួយចំនួនធំបានសម្តែងការសោកស្តាយហើយមានខ្លះទៀតចង់ដឹងដែរថា តើបន្ទាប់ការដើរចេញពីCTN លោកតា វ៉ិចទ័រ និងក្រុមកំប្លែងទាំងមូលនៅតែបន្តការផលិតជាក្រុមរបស់ខ្លួនផ្ទាល់ ឬចូលទូរទស្សន៍ក្នុងស្រុកណាមួយ?។

ទាក់ទងនឹងបញ្ហានេះដែរ លោកតា វ៉ិចទ័រ បានថ្លែង ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២២ ថាបន្ទាប់ចេញពីស៊ីធីអ៊ិនពេលនេះ លោកព្រមទាំងក្រុមកំប្លែងទាំងមូលបានចូលធ្វើការងារកន្លែងថ្មីហើយ ប៉ុន្តែពុំមែនជាស្ថានីយទូរទស្សន៍ទេពោល គឺជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជាមួយទូរទស្សន៍។ លោក តា វ៉ិចទ័រ បញ្ជាក់ថា ក្រុមហ៊ុនធំដែលលោក និងសមាជិកក្រុមចុះកុងត្រានេះមានឈ្មោះថា MSA។

លោកតា វ៉ិចទ័រ បន្តទៀតថា”ខ្ញុំនិងក្រុមការងារបានកុងត្រារយៈពេលយូរអង្វែងហើយខ្ញុំនៅតែបន្តការផលិតកម្មវិធីកម្សាន្តដដែលក្នុងនោះ គឺមានកម្មវិធីកម្សាន្ត មានកំប្លែងនិងមានភាពយន្តជាដើម”។លោកបន្ថែមថា ក្រោយចុះកុងត្រាបច្ចុប្បន្នលោកកំពុងផលិតស្នាដៃថ្មីៗជាច្រើន ដើម្បីត្រៀមបញ្ចេញឆាប់ៗនេះពោល គឺអាចអំឡុងខែក្រោយ។ ថ្វីត្បិតយ៉ាងលោកតា វ៉ិចទ័រ នៅតែបង្ហាញការដឹងគុណ និងអរគុណដល់ក្រុមហ៊ុនCBS ព្រោះបានផ្តល់ឱកាសការងារដល់លោកព្រមទាំងបានបណ្តុះបណ្តាលបងប្អូនជាច្រើនឲ្យមានប្រជាប្រិយនិងមានជីវភាពធូរធាររហូតដល់ថ្ងៃនេះ៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


