ជីវិតកម្សាន្ដ
ឃ្លាតឆ្ងាយសិល្បៈយូរឆ្នាំ ដាញ់ ម៉ូនីកា បង្ហើបបំណងចង់សម្ដែងជុំគ្នាតារាស្រី ២ ដួង
អ្នកនាង ដាញ់ ម៉ូនីកា គឺជាអតីតតារាសម្តែងស្រី ដែលធ្លាប់ទទួលបានការគាំទ្រច្រើនតាមរយៈខ្សែភាពយន្តរឿង”ទុំទាវ”។ ប៉ុន្តែសាងបានកេរ្តិ៍ឈ្មោះល្បីល្បាញ ដាញ់ ម៉ូនីកា ក៏បានដកខ្លួនចេញពីវិស័យសិល្បៈ បន្ទាប់ពីរៀបការទៅរស់ជាមួយស្វាមីនៅអូស្ត្រាលី។

តារាទឹកភ្នែក ដាញ់ ម៉ូនីកា ក្រោយពេលរៀបការត្រូវបានគេដឹងថា នាង និងស្វាមីបច្ចុប្បន្ន គឺទទួលបានចំណងដៃកូន ២ នាក់(ប្រុស ១ និងស្រី ១) ខណៈដែលពេលនេះគ្រួសាររបស់នាងបានរស់នៅយ៉ាងមានសេចក្តីសុខបំផុត។ ប៉ុន្តែក្រោយនាងកំពុងឃ្លាតឆ្ងាយពីសិល្បៈយូរឆ្នាំនោះដែរ ក៏ស្រាប់អ្នកនាង ដាញ់ ម៉ូនីកា ប្រកាសចង់សម្ដែងជុំគ្នានឹងតារាស្រីល្បីៗទាំង ២ ដួងនេះម្តងទៀត។

តារាស្រី ២ ដួងរួមជំនាន់ និងជាមិត្តភក្តិសម្លាញ់ក្នុងអាជីពសិល្បៈ ដែលអ្នកនាង ម៉ូនីកា ប្រកាសចង់សម្តែងជួយមួយ គឺត្រូវបានអ្នកនាងបង្ហើបថាតារាស្រីទី ១.អ្នកនាង កែវ ពេជ្រពិសី និងទី ២.អ្នកនាង សា រយ សក្ខណា។ ជាការពិតអ្នកនាង ដាញ់ ម៉ូនីកា មិនត្រឹមប្រកាសចង់សម្តែងជុំគ្នាទេ គឺថែមទាំងបង្ហាញក្តីនឹករលឹកខ្លាំងមកកាន់អ្នកទាំង ២ ទៀតផង។ អ្នកនាង ដាញ់ ម៉ូនីកា បាននិយាយដោយលើកឡើងថា«មួយភ្លែតសោះកូនមួយកូនពីរអស់ហើយយើង ទោះចង់ត្រឡប់ទៅជាក្រមុំវិញក៏មិនអាចដែរ ពិតជាចង់សម្ដែងជុំគ្នាម្ដងទៀតណាស់នឹកណាស់»។ ពេលឃើញដូចនេះអ្នកគាំទ្របានសរសើរមិត្តភាពពួកគេ និងថែមទាំងជំរុញឲ្យអ្នកទាំង ៣ មានឱកាសសម្តែងរួមគ្នាជាថ្មីផងដែរ។



គួររម្លឹកថា នៅក្នុងវ័យ ២៤ ឆ្នាំ តារាសម្តែងសម្បុរស្រអែមអ្នកនាង ដាញ់ ម៉ូនីកា បានព្រមទទួលយកនូវអាពាហ៍ពិពាហ៍ជាមួយបុរសពោះម៉ាយខ្មែរអូស្ត្រាលី គឺលោក ប៊ុន ថែល ដែលមានវ័យជិត ៤០ ឆ្នាំដែលរៀបចំធ្វើឡើងនៅភ្នំពេញកាលពីអំឡុងដើមឆ្នាំ ២០១០។ បន្ទាប់ពីរៀបការតាមប្រពៃណីខ្មែរភ្លាមពួកគេក៏បានឡើងយន្តហោះពីស្រុកខ្មែរឆ្ពោះទៅកាន់ទឹកដីអូស្ត្រាលីតែម្តង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


